(កំពង់ចាម)៖ ជនចាស់ជរាគ្មានទីពឹង៣គ្រួសារ ដែលកំពុងជួបការលំបាក និងជិវិភាពខ្វះខាត ហើយសព្វថ្ងៃរស់នៅដោយប្រឈមបញ្ហាជាច្រើន បានទទួលអំណោយពីលោក ហ៊ុយ សាវឿន និងលោកស្រី ឈីម ស៊ីនាន ជាសប្បុរសជន និងលោក ហេង ឡេក និងភរិយា មកពីសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ការចុះចែកអំណោយ ជូនគ្រួសារខ្វះខាតមានចំនួន៣គ្រួសារ នៅក្នុងឃុំសណ្ដែក ប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ក្នុងនោះរួមមាន ទី១៖ ឈ្មោះ ហិន មិត្ត ស្រី អាយុ៨១ ឆ្នាំនៅភូមិកំប៉ាលឃុំសណ្ដែក, ទី២៖ ឈ្មោះ ខឿន បៀន ស្រី អាយុ៥០ឆ្មាំ នៅភូមិពោធិស្ទៀង ឃុំសណ្តែក, ទី៣៖ ឈ្មោះ ហ៊ុន ម៉ុន ស្រី អាយុ៦៧ឆ្នាំ នៅភូមិរងជ្រៃ ឃុំសណ្តែក។ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ក១បេ៥០គីឡូ និងថវិកា១០ម៉ឺនរៀល។

ជាមួយគ្នានោះ លោក ហ៊ុយ សាវឿន ហៅឌេល និងលោកស្រី ឈីម ស៊ីនាន ក៏បានទទួលយកសំណើរ របស់គណៈបញ្ជាការឯកភាពឃុំសណ្ដែក ដែលបានស្នើសុំនូវសម្លៀកបំពាក់ និងវិទ្យុទាក់ទង សម្រាប់បំពាក់ ជូនដល់កម្លាំងប្រជាការពារ នៅក្នុងភូមិកំប៉ាល ចំនួន១៥នាក់ផងដែរ។

លោក ហ៊ុយ សាវឿន បានឲ្យដឹងផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ លោកនឹងនាំយកមកចែកជូន តាមការស្នើសុំរបស់គណៈបញ្ជាការឯកភាពឃុំសណ្តែក ដើម្បីទុកជាប្រយោជន៍សម្រាប់ បងប្អូនប្រជាពលរដ្ឋនៅ ក្នុងភូមិនេះ៕