(កំពង់ចាម)៖ អតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ ឈ្មោះ ហម វុទ្ធី ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩នេះ នៅរាជធានីភ្នំពេញ រួចបញ្ជូនទៅកាន់ស្ន​ងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមបទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

មន្រ្តីនគរបាលជាន់ខ្ពស់ ​បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះថា បុគ្គល ហម វុទ្ធី ហៅ វណ្ណ ឬ ផាន់ណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ
ទីកន្លែងកំណើតនៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុកព្រែកកំបាស់ ខេត្តតាកែវ និងអាសយដ្ឋានបច្ចុប្បន្ននៅ ភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅនេះ លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបញ្ជាឲ្យចាប់ខ្លួនជនជាប់សង្ស័យរូបនេះ ដោយបានប្រព្រឹត្តិបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ៕