(ភ្នំពេញ)៖ លោក ឌី ថារ៉េន ម្ចាស់ជើងឯកពានចម្រៀងមហោស្រពសិល្បៈ ឆ្នាំ២០១១ បានចេញផ្សាយបទថ្មី រៀបរាប់ពីតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម និងការផ្សះផ្សាជាតិ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានចំណងជើងថា៖ «អន្លង់វែងស្នេហា»។

បទចម្រៀងមួយនេះ រៀបរាប់អំពីទិដ្ឋភាពស្រុកអន្លង់វែង តាមរដូវកាល និងធាតុអាកាស អមទៅដោយរឿងរ៉ាវសេចក្តីស្នេហា មនោសញ្ចេតនា និងខ្លឹមសារប្រវត្តិសាស្ត្រ។ ចម្រៀងនេះទៀតសោត បានរំលេចចេញនូវតំបន់ប្រវត្តិសាស្ត្រស្រុកអន្លង់វែង មកដាក់បញ្ចូលក្នុងអត្ថបទចម្រៀង ធ្វើយ៉ាងណាឲ្យចម្រៀងមួយនេះ រក្សាបាននូវអត្ថរូប អត្ថរស និង អត្ថន័យ។ បទភ្លេង និងទំនុកច្រៀង ត្រូវបាននិពន្ធដោយលោក ស៊ុ សារឿន។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យដឹងថា៖«បើទោះបីជាកត្តាសេដ្ឋកិច្ច និងទីផ្សាររបស់អ្នកចម្រៀង ប៉ះពាល់ដល់ជីវភាពរបស់ ថារ៉េន ក៏ពិតមែន ប៉ុន្តែថារ៉េន នៅតែរក្សាបាននូវសម្ថតភាពនិងទេពកោសល្យពីកំណើតរបស់ខ្លួនដដែល។ ថារ៉េនប្រកបទៅដោយមនសិការ ឧត្តមគតិស្រលាញ់ និងតស៊ូជាមួយនឹងអាជីពមួយនេះ ដោយមិនព្រមចុះញ៉ម»។

ចម្រៀងថ្មីរបស់លោក ចេញផ្សាយនៅទំព័រហ្វេសប៊ូកផ្លូវការ របស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង (https://www.facebook.com/AnlongVengPeaceCenter/videos/493259524586568)
និងនៅលើយូធូប របស់មជ្ឈមណ្ឌលឯកសារកម្ពុជា (https://youtu.be/_honUAjlR1k) ៕