(ព្រះសីហនុ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យជនជាតិចិនម្នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ចំនួន ០៣កញ្ចប់ធំ នៅក្រុមភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់អាធ្រាត្រនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩។

មន្ត្រីការិយាល័យនគរបាលជំនាញ ប្រឆាំងគ្រឿងញៀនស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ Luo Guowei ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន ទីកន្លែងកំណើតប្រទេសចិន។ ដកហូតបានវត្ថុតាងរួមមាន៖ ម្សៅពណ៌សរថ្លា ជាសារធាតុញៀន៣កញ្ចប់ធំ, WY២ គ្រាប់ទូរស័ព្ទ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យជនជាតិចិន និងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕