(ភ្នំពេញ)៖ ម៉ូដស្ទ័រ (modestore) គឺជាហាងលក់ទំនិញ គុណភាពខ្ពស់ សុទ្ធ អូរីជីណល (Original) ១០០% ដែលទំនិញទាំងអស់នាំចូលពីទ្វីបអឺរ៉ុប អាម៉េរិក និងជប៉ុន ហើយឥឡូវនេះ ម៉ូដស្ទ័រ ទទួលបានសិទ្ធិចែកចាយស្របច្បាប់នូវម៉ាកផលិតផល Mosbeau (ម៉ូសប្យូ) ពីប្រទេសជប៉ុន។

Mosbeau ជាក្រុមហ៊ុនដែលប្រជុំទៅដោយក្រុមអ្នកឯកទេសជំនាញព្រមទាំងធនធានមនុស្ស ដែលមានសមត្ថភាពយ៉ាងពិសេសផ្សេងៗគ្នា ដែលធ្វើការរួមគ្នាដើម្បីផ្តល់នូវផលិតផលថែរក្សាសម្ផស្សដ៏មានប្រសិទ្ឋិភាពជាច្រើនប្រភេទ។ វាគឺជាផលិតផលដែលផលិតនៅប្រទេសជប៉ុន១០០% ហើយផលិតផលទាំងនេះ ឆ្លុះបញ្ចាំងពីជំនាញដ៏ល្អឯកនៃប្រទេសជប៉ុន។

លោកស្រី ខេង ពិទូពុធធីតា នាយិកា និងជាម្ចាស់ហាង ម៉ូដស្ទ័រ បានឲ្យដឹងថា ចាប់ផ្តើមពីការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ ការសម្រាំងជ្រើសយកវត្ថុធាតុដើម ព្រមទាំងការផលិត ហើយនឹងការវិចខ្ចប់នោះ អតិថិជនត្រូវបានធានាថា នឹងទទួលបានបទពិសោធន៍ថ្មី នៃបច្ចេកវិទ្យាចុងក្រោយបំផុតពីប្រទេសជប៉ុន។

លោកស្រីបញ្ជាក់ថា៖ «ប្រជានខ្មែរយើង ក៏ដូចជានៅអាស៉ីទាំងមូលនិយមចូលចិត្តថែរក្សាសម្រស់ជាពិសេសសុខភាពស្បែក និងចង់បានស្បែកសម៉ដ្ឋខៃ ប៉ុន្តែពួកគាត់ហាក់ដូចជាលំបាក ក្នុងការជ្រើសយកផលិតលផល ដែលមានគុណភាពល្អ ហើយផ្តល់សុវត្តិភាពដល់ការប្រើប្រាស់រយៈពេលយូរ ព្រោះថាផលិតជាច្រើនត្រូវបានផលិតឡើង គឺធ្វើយ៉ាងណាដើម្បីទទួលបានភាពស្រស់ស្អាត តែខាងក្រៅនិងលឿនពេក ដែលខុសពីគោលការណ៍ថែរក្សាសម្រស់ និងសុខភាពរបស់ផលិតផល Mosbeau។ លើសពីនេះទៅទៀត Mosbeauយល់ច្បាស់ពីស្ត្រី ដែលមានអាយុច្រើន ដែលងាយនឹងធ្លាក់សម្រស់ ហើយMosbeau បានផលិតស្រឡាយផលិតផលជាច្រើន ដើម្បីបំពេញតម្រូវការនេះ»

លោកស្រី ពិទូ ពុធធីតា បន្តទៀតថា ដំបូងឡើងលោកស្រីបានសាកល្បងប្រើដោយផ្ទាល់ ព្រោះថាក្នុងអាជីពរបស់លោកស្រី មិនដែលបានគេងគ្រប់គ្រាន់ឡើយ ហើយសុខភាព និងសម្រស់របស់លោស្រីធ្លាក់ចុះគួរឲ្យបារម្ភ ប៉ុន្តែក្រោយពីប្រើប្រាស់ Mosbeau មួយរយៈមក ឃើញថាទទួលបានលទ្ធផលគួរឲ្យទុកចិត្ត។ ដូច្នេះហើយបានជាហាង ម៉ូដស្ទ័រ សម្រេចនាំយក ផលិតផលថែរក្សាសម្រស់ និងសុខភាពម៉ាក Mosbeau នេះ ចែកចាយលក់ទូទាំងប្រទេសកម្ពុជាតែម្តង។

ក្រោយពីទទួលបានសិទ្ធិចែកចាយដោយស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជារួចមក ម៉ូដស្ទ័រ បានជ្រើសតាំងភ្នាក់ងារលក់បន្តជាច្រើននាក់ គ្រប់ខណ្ឌក្នុងរាជធានី និងខេត្ត-ក្រុង ដែលភ្នាក់ងារនីមួយៗ ត្រូវបានផ្តល់លិខិតបញ្ជាក់ដោយមានការចុះហត្ថលេខាដោយ លោកស្រី ខេង ពិទូពុធធីតា និងមានឡូហ្គូ (logo) របស់ modestore ជាសម្គាល់។ ដូច្នេះអតិថិជនអាច រកជាវផលិតផល Mosbeau នៅគ្រប់ទិសទីដែលនៅជិតលោកអ្នក ដើម្បីទទួលបាននូវ សេវាកម្មយ៉ាងឆាប់រហ័សទាន់ចិត្ត។

លោកស្រី ពិទូពុធធីតា បានបន្ថែមទៀតថា ផលិតផល ម៉ូសប្យូ ក្រៅពីស្រឡាយផលិតផលថែរក្សាសម្រស់ ក៏មានអាហារបំប៉ន ដែលផលិតផ្សំឡើងយ៉ាងសម្រិតសម្រាំង ពីសារធាតុផ្សំល្អៗបំផុតជាច្រើនប្រភេទ ហើយត្រូវបានទទួលស្គាល់ពីរដ្ឋាភិបាល ជប៉ុន និងក្រសួងសុខាភិបាលប្រទេសកម្ពុជាផងដែរ។ ថ្លែងក្នុងសិក្ខាសាលាស្តីពី «ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារលក់ផលិតផលម៉ូសប្យូ» លោស្រីបានឲ្យដឹងថា ភ្នាក់ងារចែកចាយផលិតផល របស់ម៉ូសប្យូ ពីហាងម៉ូដស្ទ័រ នឹងទទួលបានការបណ្តុះបណ្តាល ជំនាញក្នុងការលក់ ជំនាញក្នុងការធ្វើទីផ្សារ ក៏ដូចជាបទពិសោធន៍ក្នុងការគ្រប់គ្រងផ្សេងៗទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា ម៉ូដស្ទ័រ បានរៀបចំសិក្ខាសាលាស្តីពី ការថែរក្សាសម្រស់ និងការជួបជុំភ្នាក់ងារ លក់ផលិតផលម៉ូសប្យូ នាថ្ងៃអាទិត្យ ទី២២ ខែសីហា កន្លងទៅនេះ។ សម្រាប់លោកអ្នក ដែលមានចំណាប់អារម្មណ៍ចង់ក្លាយជាភ្នាក់ងារ លក់ផលិតផលរបស់ម៉ូសប្យូ អាចធ្វើការទាក់ទង ទៅកាន់ហាង ម៉ូដស្ទ័រ ផ្ទាល់ដែលមានអាសយដ្ឋានស្ថិតនៅអាគារលេខ ១៤BC ផ្លូវលេខ ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ ឬអាចទំនាក់ទំនងទៅកាន់លេខទូរសព្ទទាក់ទងលេខ 078 500 300/ 015 88 4888 ៕

https://www.youtube.com/watch?v=3IULpQvObHU