(ភ្នំពេញ)៖ នៅវេលាម៉ោងជាង៨៖០០ព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩នេះ មានករណីជនជាតិចិន៣នាក់ បានអូសជនជាតិចិនម្នាក់ចេញពីរថយន្ត ហើយបាញ់សម្លាប់ភ្លាមៗ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមសមត្ថកិច្ច ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានអន្តរាគមន៍ឃាត់ខ្លួនបានជនល្មើសដែលជាជនជាតិចិន២នាក់ ក្នុងចំណោម៣នាក់ ដោយក្នុងមានបុរសម្នាក់ និងនារីម្នាក់។ យ៉ាណាក៏ដោយ សមត្ថកិច្ច​មិនទាន់បញ្ជាក់លម្អិតអំពីករណីនេះនៅឡើយទេ។

សូមបញ្ជាក់ថា កន្លងទៅនេះ ករណីឃាតកម្មលើជនជាតិចិន បានកើតឡើងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ខណៈដែលសមត្ថកិច្ចក៏បានបង្កើនការរឹតបន្តឹងសន្តិសុខ កាន់តែខ្លាំងក្លាផងដែរ៕