(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣០ករណី ក្នុងនោះករណីប្រើប្រាស់៨ករណី និងជួញដូរ២២ករណី ឃាត់ខ្លួនជនសង្ស័យ៦០នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ០៤ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៧,២៤៣ករណី ឃាត់មនុស្ស១៥,៣៨៥នាក់ (ស្រី១,០៥០នាក់) ក្នុងនោះមានជនបរទេស៣២៤នាក់ (ស្រី៥៥នាក់)៕