(ព្រះសីហនុ)៖ អាសូរណាស់ បុរសចំណាស់ម្នាក់ ជិះម៉ូតូលក់លៀសហាល បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ និងម៉ូតូជនរងគ្រោះ នៅជិតវេទិកាវិមានឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ។

មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់ឲ្យដឹងថា ភ្លាមៗនោះដែរ ក៏មានវត្តមានសាចញ្ញាតិជនរងគ្រោះ មកដល់និងយំទួញសោក គួរឲ្យអាណិតជាពន្ធពេក ក្រោយកើតហេតុអ្នកបើកបររថយន្ត ត្រូវបាននគរបាលឃាត់ខ្លួន ជាបណ្តោះអាសន្ននាំយកទៅសាកសួរ ដោះស្រាយតាមនិតិវិធីច្បាប់។ ភ្លាមៗ នគរបាលនៅមិនទាន់មានរបាយការណ៍អង្កេត ពីដើមហេតុដែលនាំឲ្យមានគ្រោះថ្នាក់នេះនៅឡើយ។

មន្ត្រីនគរបាលមូលដ្ឋាន រូបនោះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ វត្ថុតាងរថយន្តនិងម៉ូតូ ជាមួយអ្នកបើកបររថយន្តនាំខ្លួន មករក្សាទុកនិងសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត៕