(ភ្នំពេញ)៖ តារាសម្តែងស្រីកូនកាត់ថៃ-ឥណ្ឌា ដែលទស្សនិកជនដឹងថាជាតួឯកស្រីក្នុងរឿង «ទាសករស្នេហ៍» អ្នកនាង Pinky Savika បានមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រយ៉ាងច្រើន នៅប្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ក្នុងដំណើរមកដល់កម្ពុជាបនេះ ជាលើកទី២ហើយ សម្រាប់តារាសម្តែងស្រីកូនកាត់ ថៃ-ឥណ្ឌារូបនេះ នាងពិតជាសប្បាយចិត្ដ និងស្រឡាញ់អ្នកគាំទ្រកម្ពុជាជាខ្លាំង កម្ពុជាប្រៀបបានជាផ្ទះទី២របស់នាង ហើយអ្នកគាំទ្រប្រៀបបានបងប្អូននឹងគ្នា រវាងថៃនិងកម្ពុជា ជាពិសេស បើមានពេលវេលាច្រើន នាងចង់ទៅកំសាន្តនៅប្រាសាទអង្គវត្តឲ្យបានច្រើន។

ទន្ទឹមនឹងនោះ នាងបានប្រាប់ឱ្យដឹងថា នៅរសៀលនេះ ខ្ញុំនឹងមកសម្ដែងឈុតឆាកខ្លី ជូនដល់អ្នកគាំទ្រនៅទីនេះ ក្នុងឱកាសបើកសម្ពោធផលិតផលឈ្មោះ «G Glamor» ដែលរៀបចំដោយក្រុមហ៊ុន T.R.E។ ជាមួយគ្នានេះ Pinky បានផ្តាំផ្ញើរដល់អ្នកគាំទ្រកម្ពុជាទាំងអស់ កុំភ្លេចចូលរួមទស្សនាការសម្តែងច្រៀងរបស់នាង នៅល្ងាចនេះ នៅផ្សារទំនើបអ៉ីអនម៉លសែនសុខ ចាប់ពីវេលាម៉ោង ៤ល្ងាចតទៅ។

បន្ថែមពីនេះ សម្រាប់អ្នកគាំទ្រដែលចូលរួម មិនត្រឹមតែទទួលបាននូវចំណេះដឹងផ្នែកសម្រស់ពីតារាថៃ Pinky នោះទេ ថែមទាំងមានពេលវេលាកំសាន្តសប្បាយជាមួយនឹងតារាល្បីៗរបស់កម្ពុជា តាមរយៈការប្រគុំតន្រ្តី ឡេលាបខ្លួនជំនាន់ថ្មី G Glamor ទៀតផង។ ក្នុងពិធីសម្ពោធនោះផងដែរ ក៏មានវត្តមានរបស់កំពូលតារាចម្រៀងល្បីៗនៅកម្ពុជាផងដែរ រួមមាន៖ កញ្ញា សុខ ពិសី, នាយ ចឺម, លោក លាន បញ្ចនីត និងកញ្ញា នាង គន្ធា នឹងមកអង្រួនបេះដួងទស្សនិកជន ធ្វើឲ្យបរិយាកាសកាន់តែសប្បាយរីករាយ ក្នុងកម្មវិធី សម្ពោធផលិតផលថែរក្សាសម្រស់របស់ក្រុមហ៊ុន T.R.E ៕