(ភ្នំពេញ)៖ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ទៅលើការបញ្ចុះតម្លៃ ៧% ក្រុមហ៊ុន ជីប ម៉ុង លែន បានបន្តការបញ្ចុះតម្លៃ ៧% គ្រប់ប្រភេទលំនៅឋាន គ្រប់គម្រោង រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នេះ។

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ និងល្បីល្បាញមួយនៅកម្ពុជា ដែលមានគម្រោងអភិវឌ្ឍន៏លំនៅឋានប្រណិតធំៗចំនួន 9 គឺ លែនម៉ាក 271, លែនម៉ាក 60M, ផាក លែន 598, ផាក លែន ធីខេ, ផាក លែន សែន សុខ, ផាក លែន 6A, ផាក លែន 50M, ផាក លែន ខុនដូ ធីខេ, លែន រីច ចំការដូង និង គម្រោងអនាគតជាច្រើនទៀត។

គម្រោងនីមួយៗស្ថិតនៅលើទីតាំង ដែលមានសក្តានុពល ជាមួយនឹងផ្លូវចេញចូលធំទូលាយ ផ្សារទំនើប ក្លឹបហាត់ប្រាណ សួនច្បារ និង គម្រោងអភិវឌ្ឍន៏អនាគតជាច្រើនទៀត ដែលពិតជាស័ក្តិសមទាំងការរស់នៅ និង ប្រកបអាជីវកម្មផ្សេងៗ។ ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពសំណង់ ដោយបានជ្រើសរើសសម្ភារៈសំណង់ល្អៗមកប្រើប្រាស់ក្នុងការសាងសង់លំនៅឋាន ក៏ដូចជាការរចនាម៉ូតទំនើបៗទាន់សម័យសម្រាប់ជូនទៅអតិថិជនផងដែរ។

សម្រាប់ការផ្តល់ជូនបញ្ចុះតម្លៃ 7% នេះ គឺទៅលើគម្រោងលំនៅឋានប្រណិតជាច្រើនប្រភេទ ដូចជា៖ វីឡាឃ្វីន, វីឡាឃ្វីនអេ, វីឡាភ្លោះ, វីឡាកូនកាត់អេ, វីឡាកូនកាត់ប៊ី, ហូម អបហ្វីស, និង ហ្សប ហៅស៍ និង 5% ទៅលើប្រភេទខុនដូ។

សូមប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូននេះមានកាលកំណត់!

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចអញ្ជើញមកសាកសួរនៅការិយាល័យលក់ផ្ទាល់ ឬទំនាក់ទំនងទូរស័ព្ទលេខ៖ 061 997 888 |https://www.facebook.com/chipmongland/ | www.chipmongland.com