(ភ្នំពេញ)៖ ប្រេងម៉ាស៊ីនម៉ាក Gulf Oil ត្រូវបានបង្កើតឡើង ​មានរយៈពេលជាង១០០ឆ្នាំមកហើយ ដោយគិតចាប់តាំងពីឆ្នាំ១៩០១ ​មានប្រភពមកពីសហរដ្ឋអាមេរិក បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាហើយ ដោយបានធ្វើពិធីបើកសម្ពោធយ៉ាងអធិកអធម នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ នៅយានដ្ឋាន Gulf Express តាមបណ្ដោយផ្លូវសែនសុខ ក្នុងខណ្ឌសែនសុខ ដោយមានអ្នកតំណាងជាតិ អតិថិជន និងដៃគូពាណិជ្ជកម្ម​ ជាច្រើននាក់​ចូលរួម។​ ក្នុងនោះលោក Arvind និងលោក Daniel ដែលជាប្រធានក្រុមហ៊ុន Gulf Oil ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ក៏មានវត្តមាននៅក្នុង ​កម្មវិធីបើកសម្ពោធនេះដែរ។ ​

លោក សំរិត សុភ័ក្រ្ត តំណាងចែកចាយប្រចាំប្រទេសកម្ពុជា បានថ្លែងថា ប្រេងម៉ាស៊ីនម៉ាក Gulf Oil ត្រូវបានបង្កើតឡើង ​មានរយៈពេលជាង១០០ឆ្នាំមកហើយ ដោយគិតចាប់តាំងពីឆ្នាំ១៩០១ ដែលមានប្រភពមកពីសហរដ្ឋអាមេរិក។ ចាប់តាំងពីការបង្កើតឡើងមក Guif oil មានការទទួលស្គាល់ដ៏ច្រើនលើសលុប ហួសពីការរំពឹងទុក ដែលជាហេតុនាំឲ្យក្រុមហ៊ុន មានការពង្រីកខ្លួនតាមតំបន់នានាក្នុងសហរដ្ឋអាមេរិក និងក្រៅប្រទេសមួយចំនួនដែលមានដូចជា សហព័ន្ធអ៊ឺរ៉ុប ជប៉ុន ឥណ្ឌា អាស៊ីអាគ្នេយ៍ ជាដើម។

ដោយឃើញអំពីភាពជោគជ័យ និងសក្កដានុពលនៃការទទួលស្គាល់របស់បណ្តាល ប្រទេសទាំងអស់នេះហើយ ទើបធ្វើឲ្យរូបលោកមានការចាប់អារម្មណ៍ នឹងធ្វើការសហការ ជាមួយក្រុមហ៊ុនធំម៉ាកល្បីរបស់ Gulf Oil ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកទីផ្សាររបស់ផលិតផល Gulf Oil នៅក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នក្រុមហ៊ុនលោក បាននាំចូលប្រេងម៉ាក Gulf Oil ផ្តាច់មុខនៅក្នុងទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណង គឺចង់ឲ្យអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា បានស្គាល់អំពីគុណភាពប្រេងម៉ាស៊ីន ដែលមានគុណភាពខ្ពស់តាមស្ដង់ដារអន្ដរជាតិ។

តំណាងចែកចាយរូបនេះ បន្តថា ​ក្រុមការងាររបស់របស់លោក បានធ្វើការសិក្សាស្រាវជ្រាវឃើញថា ប្រេងម៉ាស៊ីន Gulf Oil មានគុណភាពខ្ពស់បែបនេះហើយ និងដោយសង្កេតឃើញ អំពីការកង្វះខាតបទពិសោធន៍ផ្នែកបច្ចេកទេស សេវាកម្មប្តូរប្រេងម៉ាស៊ីន ប្រកបដោយស្តង់ដារ ព្រមទាំងគុណភាពប្រេងដែលគួរឲ្យជឿជាក់ ទាក់ទងនឹងការថែរក្សាទៅលើគ្រឿងម៉ាស៊ីន យានយន្តគ្រប់ប្រភេទរបស់អស់លោកអ្នក និងគុណភាពនៃប្រេងម៉ាស៊ីននេះហើយ ទើបក្រុមហ៊ុន​បានស្រាវជ្រាវ យកប្រេងដែលមានគុណភាពខ្ពស់ និងមានការទទួលស្គាល់ពីបណ្តាលប្រទេសធំៗ លើពិភពលោក ដើម្បីធ្វើការនាំចូលមកបំពេញតំរូវការទីផ្សារប្រទេសកម្ពុជា​យើង ក៏ដូចជាការចូលរួមចំណែក ថែរក្សាការពារគ្រឿងម៉ាស៊ីន​យានយន្តរបស់លោកអ្នក និងចូលរួមកាត់បន្ថយការចំណាយ ទៅលើការប្រើប្រាស់ប្រេងម៉ាស៊ីន ដែលមានគុណភាពអន់។​

​ក្នុងនាមលោកជាអ្នកតំណាងឲ្យ ក្រុមហ៊ុន Gulf Oil Cambodia ក៏ដូចជាយានដ្ឋាន Gulf Express ​លោកបានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុខមាំថា ក្រុមហ៊ុនលោកនឹងមិនឲ្យអតិថិជន ដែលប្រើប្រាស់ប្រេងម៉ាស៊ីន ក៏ដូចជាទទួលសេវាកម្មប្តូរប្រេងម៉ាស៊ីន ពីក្រុមហ៊ុន​មានការខកបំណងឡើយ ទាំងផលិតផលមានគុណភាពល្អ និងសេវាកម្មដែលមានជំនាញច្បាស់លាស់។

បច្ចុប្បន្ននេះ ដោយសារមានការទទួលស្គាល់ ពីអតិថិជនបានចំនួនច្រើនដែរ​ហើយ ដូច្នេះក្រុមហ៊ុ​កំពុងតែមានគំរោងពង្រីកសាខា ទៅតាមតំបន់នានាក្នុងទីក្រុងភ្នំពេញ ឲ្យបាន៥សាខាបន្ថែមទៀត មុនបំណាច់ឆ្នាំ២០២៣​ ដើម្បីឲ្យសេវាកម្ម​នេះ​ បានកាន់តែទៅជិតដល់ដៃអតិថិជន៕​