(ភ្នំពេញ)៖ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទៅលើការបញ្ចុះតម្លៃ ៧% ក្រុមហ៊ុន ជីប ម៉ុង លែន សម្រេចបន្តការបញ្ចុះតម្លៃ ៧% គ្រប់ប្រភេទលំនៅឋាន គ្រប់គម្រោង រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ។

ក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំ និងល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា ដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានប្រណិតធំៗចំនួន៩ គឺ លែនម៉ាក 271, លែនម៉ាក 60M, ផាក លែន 598, ផាក លែន ធីខេ, ផាក លែន សែន សុខ, ផាក លែន 6A, ផាក លែន 50M, ផាក លែន ខុនដូ ធីខេ, លែន រីច ចំការដូង និងគម្រោងអនាគតជាច្រើនទៀត។

គម្រោងនីមួយៗស្ថិតនៅលើទីតាំងដែលមានសក្តានុពល ជាមួយនឹងផ្លូវចេញចូលធំទូលាយ ផ្សារទំនើប ក្លឹបហាត់ប្រាណ សួនច្បារ និង គម្រោងអភិវឌ្ឍន៍អនាគតជាច្រើនទៀត ដែលពិតជាសក្តិសមទាំងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ។

ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើគុណភាពសំណង់ ដោយបានជ្រើសរើសសម្ភារសំណង់ល្អៗមកប្រើប្រាស់ ក្នុងការសាងសង់លំនៅឋាន ក៏ដូចជាការរចនាម៉ូតទំនើបៗទាន់សម័យ សម្រាប់ជូនទៅអតិថិជនផងដែរ។

សម្រាប់ការផ្តល់ជូនបញ្ចុះតម្លៃ ៧%នេះ គឺទៅលើគម្រោងលំនៅឋានប្រណិតជាច្រើនប្រភេទដូចជា៖ វីឡាឃ្វីន, វីឡាឃ្វីនអេ, វីឡាភ្លោះ, វីឡាកូនកាត់អេ, វីឡាកូនកាត់ប៊ី, ហូម អបហ្វីស, និង ហ្សប ហៅស៍ និង ៥% ទៅលើប្រភេទខុនដូ។ សូមប្រញាប់រួសរាន់ឡើង ព្រោះការផ្តល់ជូននេះមានកាលកំណត់។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចសាកសួរនៅការិយាល័យលក់ផ្ទាល់ ឬទំនាក់ទំនងទូរស័ព្ទលេខ 061 997 888 និង https://www.facebook.com/chipmongland/ ឬ www.chipmongland.com ៕