(ភ្នំពេញ)៖ ក្រុមហ៊ុន យូនីកតេក (ខេមបូឌា) ឯ.ក គឺជាក្រុមហ៊ុនកម្ពុជាតែមួយគត់ដែលទទួលបានសិទ្ធិ នាំចូលចែកចាយផលិតផលវាស់វែង និងគ្រប់ផលិតផលទាំងអស់ម៉ាក់ CHCNAV ពីក្រុមហ៊ុន Shanghai Huace Navigation Technology Ltd ។

យោងតាមលិខិតនៃការផ្ដល់សិទ្ធិ ចុះថ្ងៃទី ០១ខែ មករា និង២៦ ខែសីហា ឆ្នាំ២០១៩នេះ ដែលក្រុមយូនីកតេក (ខេមបូឌា) ឯ.ក យើងខ្ញុំទទួលបាននោះគឺគ្រប់ផលិតផលទាំងអស់នៃម៉ាក CHCNAV របស់ក្រុមហ៊ុន Shanghai Huace Navigation Technology Ltd បានផ្តល់សិទ្ធិនាំចូល និងចែកចាយម៉ាស៊ីនម៉ាក CHCNAV ចូលមកប្រទេសកម្ពុជា។

ក្រុមហ៊ុន យូនីកតេក (ខេមបូឌា) ឯ.ក យើងខ្ញុំស្នើរសុំអាជ្ញាធរមានសម្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ ចំពោះក្រុមហ៊ុន ឬបុគ្គលណាដែលបំពានច្បាប់លួចលាក់នាំចូលម៉ាស៊ីនម៉ាក CHCNAV ដែលជាសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន យូនីកតេក (ខេមបូឌា) ឯ.ក ។

ក្រុមហ៊ុន យូនីកតេក (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅបន្ទប់លេខ៣០២ សណ្ឋាគារហាយស្គាយ ផ្លូវជាតិលេខ៦A ជិតវត្តគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងលេខទូរសព្ទ័៖ ០៦១ ៨៥ ៧៧៧៧ / ០១៥ ៩៨៦ ៤៦៩ / ០៩៦ ៦៧៨៩ ៥០១៕