(ភ្នំពេញ)៖ នៅពេលដែលកំពុងឡើងកូដខ្លាំងនៅកម្ពុជានឹងតំបន់អាស៊ីអាគ្នេយ៍ (យោងតាមរបាយការណ៍ Canalys ចេញផ្សាយក្នុងខែសីហា ឆមាសទី២ ឆ្នាំ២០១៩) ក្រុមហ៊ុនទូរស័ព្ទដៃ OPPO មិនបង្អង់ដៃក្នុងការសម្រុករុករក ច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាថ្មីៗ និងធ្វើកំណែប្រែ (Update) លើផលិតផលស្មាតហ្វូន របស់ខ្លួនពីមួយជំនាន់ទៅមួយជំនាន់ទៀត ឱ្យកាន់តែអស្ចារ្យកាន់តែកាលីបជាងមុន ដើម្បីជាទីចាប់អារម្មណ៍ របស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។

ដោយសម្លឹងឃើញនូវសក្តានុពល និងសន្ទុះនៃការគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃនៅលើស្មាតហ្វូនស៊េរីធុនកណ្តាលត្រកូល F និងធុនខ្ពស់ ត្រកូល Reno ក្រុមហ៊ុន OPPO បានធ្វើការច្របាច់បញ្ចូលគ្នា បង្កើតនូវស្មាតហ្វូនកូនកាត់ជំនាន់ថ្មី ដែលមានឈ្មោះថា OPPO Reno 2F។

យោងតាមគេហទំព័រ GSM Arena បានបង្ហាញថា OPPO កូនកាត់រូបនេះនឹងបំពាក់មកជាមួយនូវការរចនាយ៉ាងល្អឥតខ្ចោះ ស្រស់ស្អាត ទាន់សម័យបែបស៊ីវិល័យ High Show។ បើក្រឡេកមកមើលនៅលើទំព័រហ្វេសបុកផ្លូវការរបស់ OPPO នៅកម្ពុជាឯណេះវិញ គឺកំពុងតែព្រលយនូវរូបរាង OPPO Reno 2F ដែលជាស្មាតហ្វូនកូនកាត់របស់ស៊េរី F ជំនាន់ថ្មី បណ្តើរៗហើយដែរ វាមានអេក្រង់លាតពេញទំហំ 6.5”AMOLED គ្មានដំណក់ទឹក ផ្ទៃម៉ាស៊ីនរាបស្មើ គ្មានចោះរន្ធ រីឯផ្នែកខាងក្រោយត្រូវបានរចនាចេញមកឡើងរលោង ប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ EGG ស្វិតរឹងមាំ ធន់មិនងាយប្រេះបែកក្រោយឆ្លងកាត់ការធ្វើតេស្តជាច្រើនដង និងអមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ Designed for Reno សម្រាប់ OPPO Reno ជំនាន់ថ្មីនេះតែម្តង។
ការកែប្រែនូវមុខមាត់នៃស្មាតហ្វូនជំនាន់ចុងក្រោយរបស់ OPPO F Series មិនត្រូវបានចប់ត្រឹមនេះទេ វាមានរូបរាងបន្ស៉ីគ្នាបែប Reno Series ផង និង F Series ផង ដោយក្រុមហ៊ុនបានបន្ថែមនូវការ Upgrade ទាំង Software និង Hardware តាមរយៈរបកគំហើញ និងការច្នៃប្រឌិត ផ្នែកបច្ចេកវិទ្យាទំនើប ក្នុងគោលដៅផ្តល់នូវបទពិសោធន៍ថ្មីស្រឡាងដល់អ្នកប្រើប្រាស់ និងពញាក់អារមុ្មណ៍ដល់ អ្នកគាំទ្រស្មាតហ្វូន OPPO នៅគ្រប់ទីកន្លែង។

គួររំលឹកថា កន្លងមក OPPO F11 Pro ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា និងពិភពលោកដោយសារវាមានរូបរាងស្អាតកាមេរ៉ាមុខបង្កប់ខ្លួនដំបូងគេ និងមានកាមេរ៉ាក្រោយភ្លោះថតរូបស្អាតនៅពេលយប់។

ចំណែកឯស្មាតហ្វូនស៊េរីខ្ពស់ OPPO Reno ដែលបានបង្ហាញខ្លួន កាលពីពាក់កណ្តាលឆ្នាំ២០១៩ ត្រូវបានទទួលស្គាល់ថាជាស្មាតហ្វូនល្អឥតខ្ចោះ ដែលមានកាមេរ៉ាមុខ បង្កប់ខ្លួនបែបបញ្ឆិត ទាន់សម័យគ្មានពីរតំណាងឱ្យការតស៊ូ និងភាពច្នៃប្រឌិតខ្ពស់។ អតិថិជនមិនតិចទេដែលសរសើរសមត្ថភាព នៃស្មាតហ្វូន Reno ស៊េរី មិនដាច់ពីមាត់ទាំងបច្ចេកវិទ្យា 10x Hybrid Zoom និង 60x Digital Zoom រួមផ្សំជាមួយនឹងរូបរាងស្អាតបែប High-Show តែម្តង៕

បើចង់ដឹងជាក់ច្បាស់ថាស្មាតហ្វូនកូនកាត់ OPPO Reno 2F រូបនេះ ដែលកើតចេញពី F Series + Reno Series នឹងមានអ្វីអស្ចារ្យ កុំភ្លេចតាមដាននៅទីនេះ https://bit.ly/2VamMrj