(ភ្នំពេញ)៖ ក្រុមហ៊ុន NCX នៅរាត្រីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ បានសម្ពោធជាផ្លូវការនូវម៉ូតូម៉ាក HONDA DREAM 2020 ស៊េរីថ្មី។

លោក Ben Kiasrithanakorn ប្រធានក្រុមហ៊ុន NCX Company Limited បានថ្លែងថា NCX Honda បង្កើតនូវព្រឹត្តិការណ៍ក្នុងការបង្ហាញខ្លួនដ៏អធឹកអធម បើកនូវបទពិសោធន៍ទាក់ទាញខ្សែភ្នែក នាំភ្ញៀវកិត្តិយសគ្រប់រូប ទស្សនានូវសោភ័ណភាពព្រមជាមួយយានយន្ដ ដែលត្រូវបានសម្រិតសម្រាំងតាមបែបទាន់សម័យដ៏កំពូល បានយ៉ាងពេញលេញ សក្ដិសមនឹងការទន្ទឹងរង់ចាំជាមួយ New Honda Dream ស៊េរីថ្មី ដោយចំណុចផ្ដោតសំខាន់ ដែលធ្វើឲ្យភ្ញៀវកិត្តិយសគ្រប់រូប មានការពេញចិត្ត។

ការពេញចិត្តនេះ ព្រោះការបង្ហាញនូវរូបឆោមថ្មីរបស់ New Honda Dream Symphony of Elegance ត្រូវបានរចនារួមបញ្ចូលគ្នា ដោយសមាសធាតុដ៏វិសេសវិសាលរួមមានពណ៌មាស ផ្លាទីន និងរម្លេចដោយក្រឡាពេជ្រ បង្កើតបានជាតែមថ្មីយ៉ាងប្រណិតឥតខ្ចោះ ដែលប្រៀបដូចជាចង្វាក់នៃតូរ្យតន្រ្តី ប្រគុំឡើងដោយឧបករណ៍តន្ត្រីដ៏អស្ចារ្យ។

លោកបន្តថា New Triple Elegance Sticker Stripe ត្រូវបានសម្រិតសម្រាំងបង្កើតឡើងថ្មីជាលើកដំបូង ពិសេសលើសពីភាពទាន់សម័យមួយកម្រិតទៀត ដោយការរួមបញ្ចូលគ្នា រវាងសរសៃពណ៌មាសឆ្អិនឆ្អៅ លាយឡំជាមួយផ្លាទីនចែងចាំងដ៏ល្អឯក រម្លេចដោយក្រឡាពេជ្រយ៉ាងឥតខ្ចោះ បញ្ចាក់ពីកិត្យានុភាពដ៏លើសលុប។

លោក Ben Kiasrithanakorn បានបង្ហាញ៣ចំណុចដ៏អស្ចារ្យគឺ៖
១៖ និមិត្តសញ្ញា DREAM ច្នៃពីគ្រាប់គ្រីស្តាល់ពណ៌ខ្មៅ ក្រូម៉េភ្លឺឆ្លុះល្អឥតខ្ចោះ កំណត់ពីរស់និយមនៃប្រណីតភាព។
២៖ New Prestige Honda Dream Emblem ប្រណីតឥតខ្ចោះដោយពណ៌មាសភ្លឺចែងចាំង ពោរពេញដោយគុណតម្លៃដ៏ឧត្តុងឧត្តម។
៣៖ New Splendid Speedometer ដ៏ស្រស់ស្អាត គួរជាទីគាប់ចិត្តជាមួយក្បូរក្បាច់ Stripe ពណ៌មាស ចូលគ្នាជាមួយការរចនាម៉ូដព្រិស្មពណ៌មាសចែងចាំង ដែលមកជាមួយមុខងារបង្ហាញពីការប្រើប្រាស់ច្បាស់លាស់គ្រប់ជ្រុងជ្រោយ៕