(ភ្នំពេញ)៖ គេហទំព័រផ្លូវការថ្មីរបស់ ក្រុមហ៊ុនអាកាសចរណ៍ ជេស៉ី អ៊ែរឡាញ (JC Airline) នឹងចាប់ផ្តើមបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

ផ្អែកលើមូលដ្ឋានដើមគេហទំព័រផ្លូវការថ្មី ត្រូវដាក់បានបន្ថែមមុខងារជាច្រើន ដូចខាងក្រោម៖

១៖ អាចទិញគីឡូតាមអនឡាញ៖ សម្រាប់អតិថិជនដែលបានទិញសំបុត្រ នៅលើគេហទំព័រផ្លូវការហើយ គឺមិនចាំបាច់ទៅកន្លែងលក់សំបុត្រនោះទេ ហើយជាភាពងាយស្រួល លោកអ្នកអាចទិញគីឡូបន្ថែម តាមរយៈអនឡាញដោយផ្ទាល់ ដែលកាន់តែផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើររបស់លោកអ្នក។
២៖ ភាពងាយស្រួលក្នុងការទូរទាត់ថវិកា៖ (លោកអ្នកអាចទូរទាត់ប្រាក់តាមរយ៖ Credit cards, Alipay, VISA, PIPAY ... )
៣៖ មានសេវាកក់សណ្ឋាគារ និងការជ្រើសរើស ភាសាជាច្រើនក្នុងវែបសាយ។

អតិថិជនអាចជ្រើសរើស សណ្ឋាគារគ្រប់លំដាប់ និងគ្រប់ទីកន្លែង, លោកអ្នកអាចជ្រើសរើសតមៃ្ល, គ្រឿងបរិក្ខារ និងសេវាកម្មសណ្ឋាគារលំដាប់ផ្កាយ ដោយគ្រាន់តែចូលទិញ តាមរយៈវែបសាយផ្លូវការ ជាមួយតម្លៃពិសេសបំផុត។ សូមរៀបចំផែនការដំណើរកម្សាន្ត និងរីករាយថ្ងៃឈប់សម្រាករបស់អ្នក ជាមួយវែបសាយថ្មីជេស៉ី អ៊ែរឡាញ ដែលមានភាសាជាច្រើន សម្រាប់ភាពងាយស្រួលរបស់អតិថិជន។

លើសពីនេះទៅទៀត វែបសាយថ្មី និងចាប់ផ្តើមបើកឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជាការអរគុណ និងផ្តល់ភាពងាយស្រួល ដើម្បីតបស្នងដល់ការគាំទ្ររបស់ជូនអតិថិជន។

ចាប់ពីថ្ងៃដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៃគេហទំព័រថ្មីរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៩ សម្រាប់អតិថិជនថ្មី អាចចាប់ផ្តើមចុះឈ្មោះជាសមាជិក ជាមួយ Website ថ្មី (តែសម្រាប់អតិថិនជនចាស់ មិនចាំបាច់ចុះឈ្មោះម្តងទៀតនោះទេ លោកអ្នកអាចចូល Login ជាធម្មតា)។ សម្រាប់អតិថិនជនដែលបានចុះឈ្មោះរួច សូមអញ្ជើញទៅការិយាល័យលក់សំបុត្រ នៅភ្នំពេញ ដោយគ្រាន់តែបង្ហាញលេខគណនី និងលេខលិខិតឆ្លងដែនរបស់លោកអ្នក ដើម្បីទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយ។

អាសយដ្ឋាន៖ ផ្ទះលេខ 247E0E1, ផ្លូវម៉ៅសេទុង (245), សង្កាត់ទួលស្វាយព្រៃ១, ខណ្ឌចំការមន, រាជធានីភ្នំពេញ។ លេខទូរស័ព្ទ:(+855)185 666 888៕