(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានផ្ដាំផ្ញើដល់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវខិតខំប្រឹងប្រែងថែរក្សាសុខភាព ដើម្បីមានសុខភាពល្អឡើងវិញ នឹងបានទៅបំពេញការងារដឹកនាំបញ្ជាកងកម្លាំងនគរបាលខេត្ដព្រះសីហនុ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់មើលថែអ្នកជំងឺទូទៅ ឲ្យបានល្អ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងអំណរគុណ ជូនចំពោះនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានគិតគូយកចិត្តទុក្ខដាក់ពីសុខទុក្ខមន្រ្តីក្រោមឱវាទ ជាពិសេសបានឧបត្ថមថវិកា សម្រាប់ជួយព្យាបាលដល់រូបលោកផងដែរ៕