(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងកូនៗ និងចៅៗ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញទៅចូលរួមពិធីភ្ជុំបិណ្ឌ នៅវត្តវាំងចាស់។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «រៀបចំខ្លួនទៅភ្ជុំបិណ្ឌជាមួយកូនៗ និងចៅៗនៅវត្តវាំងចាស់។ សូមជូនពរបងប្អូនជនរួមជាតិជួបប្រទះតែ នឹងសេចក្តីសុខសេចក្តីចម្រើន»