(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៧លើក បណ្ដាលឲ្យមនុស្សស្លាប់១០នាក់, របួសស្រាល១០នាក់ និងរបួសធ្ងន់១៣នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៧លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន២១គ្រឿង, រថយន្តតូច៨គ្រឿង, រថយន្ដធំ១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, បត់គ្រោះថ្នាក់, កត្ដាផ្លូវ, ប្រជែង និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២៥៧លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៣៥នាក់ របួសធ្ងន់២២០នាក់ និងរបួសស្រាល១១៦នាក់៕