(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសពី ការពន្យារពេលបង់ពន្ធលើអចលនទ្រព្យ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋាពន្ធដារ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនេះ ប៉ុន្ដែមិនទានបានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆទផុតកំណត់ ប្រកាសបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ដោយរួចផុតពីពិន័យទោសទណ្ឌ ដោយសារការប្រកាសបង់ពន្ធយឺតយ៉ាវ៕

សូមអានសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារខាងក្រោម៖