(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៦០២គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន១,៥៣៨គ្រឿង ក្នុងនោះ មានម៉ូតូចំនួន១,២០៧គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៦,៣៥៣គ្រឿង រកឃើញយានយន្តល្មើស៣៨,៧៣៦គ្រឿង ក្នុងនោះម៉ូតូ៣០,៨៩៧គ្រឿង និងផាកពិន័យ៣៧,៧៧១គ្រឿង ក្នុងនោះម៉ូតូ៣០,២៦៧គ្រឿង៕