(ភ្នំពេញ)៖ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) នឹងសហការគ្នារៀបចំធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងកំពុងធ្វើសកម្មភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការធ្វើជំរឿននេះចាប់ផ្តើមអនុវត្តពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖