(ភ្នំពេញ)៖ ទឹកប្រាក់៤០លានរៀល ពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកម្លាំងវើក Wurkz បានជួយបំបាត់ភាពងងុយគេងរបស់លោក ជា វណ្ណៈ ប្រកបរបរជាអ្នកស៊ីឈ្នួលបើកបរដឹកឥវ៉ាន់ឱ្យគេនៅរាជធានីភ្នំពេញ។

លោកបញ្ជាក់ដំណើររឿងឈ្នះរង្វាន់ថា “ខ្ញុំបើកបរពេលយប់ផងថ្ងៃផងអ៊ីចឹងហើយ ខ្ញុំទិញវើក WURKZ មកផឹកដើម្បីកុំឱ្យងងុយដេក ស្រាប់តែគាស់ភ្លាមឃើញរង្វាន់៤០លានរៀល មិនទាន់ផឹកផង ខ្ញុំស្វាងចែសព្រោះអរពេក ស្មានតែខ្លួនឯងយល់សប្តិផង តែការពិតនៅតែជាការពិត”។

លោក វណ្ណៈ បង្ហាញក្តីត្រេកអរយ៉ាងដូច្នេះថា “ខ្ញុំមិននឹកស្មានថាខ្ញុំមានវាសនាល្អយ៉ាងនេះទេ ខ្ញុំតែងស្រម៉ៃចង់មានផ្ទះមួយដ៏កក់ក្តៅសម្រាប់គ្រួសារខ្ញុំព្រោះសព្វថ្ងៃខ្ញុំស្នាក់នៅបន្ទប់តូចមួយប៉ុណ្ណោះ តែពេលនេះខ្ញុំយកលុយដែលទទួលបាននេះទៅសង់ផ្ទះនៅស្រុកកំណើតខ្ញុំនៅស្រុកអង្គស្នួលហើយនៅសល់លុយខ្លះគឺទុកទិញដីមួយឡូតិ៍ជាកេរទុកឱ្យកូនខ្ញុំផងដែរ”៕