(ភ្នំពេញ)៖ ពិធីជួបជុំគ្នារវាងដៃគូរអាជីវកម្មក្នុងតំបន់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅទូទាំងប្រទេសទាំង ៥៥ ទីតាំងនោះបានមកដល់គោលដៅចុងក្រោយហើយគឺបញ្ចប់នៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី២០ ខែកញ្ញានេះ តែម្តង។

លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានយកឱកាសនេះថ្លែងអំណរគុណដល់អតិថិជនដែលជាតំណាងលក់បន្តរបស់ក្រុមហ៊ុនថា៖
«នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក លោកស្រី ដែលបានគាំទ្រ និងខិតខំប្រឹងប្រែងជួយជំរុញផលិតផលភេសជ្ជៈរបស់យើង ឱ្យទៅដល់ដៃអ្នកប្រើប្រាស់ផ្ទាល់ ដែលភេសជ្ជៈទាំងអស់នោះរួមមានដូចជា ស្រាបៀរកម្ពុជា ស្រាបៀរស្តោតបាលីប្លែក ស្រាបៀរគូដូ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE ទឹកផ្លែឈើជូប Joop និងទឹកបរិសុទ្ធកម្ពុជា»

លោកស្រីបន្តទៀតថា «ការខិតខំប្រឹងប្រែងរបស់អតិថិជនលក់បន្ត គឺជាកម្លាំងចលករមួយដ៏សំខាន់ ដែលធ្វើឱ្យអ្នកប្រើប្រាស់ផ្ទាល់កាន់តែងាយស្រួលរកទិញផលិតផលរបស់យើង សម្រាប់ការជួបជុំមិត្តភក្តិ និង ក្រុមគ្រួសាររបស់ពួកគេ»

លោកស្រីបានលើកឡើងផងដែរថា «ដោយមូលហេតុនេះហើយទើបក្រុមហ៊ុនបានខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយអំពីគុណភាពនៃផលិតផលនីមួយៗយ៉ាងសន្ធឹកសន្ធាប់នៅលើបណ្តាញផ្សព្វផ្សាយដូចជា ទូរទស្សន៍ វិទ្យុ ផ្ទាំងប៉ាណូពាណិជ្ចកម្ម ហ្វេសប៊ុក និងការប្រគុំតន្រ្តីផ្សេងៗដើម្បីជួយជម្រុញអោយអ្នកចែកចាយបន្តកាន់តែងាយស្រួលក្នុងការចែកចាយផលិតផលរបស់យើងអោយបានកាន់តែច្រើនដើម្បីបង្កើនប្រាក់ចំនេញបន្ថែម»

លោកស្រីក៏មានក្តីរំពឹងទុកថា«បន្ទាប់ពីកម្មវិធីជួបជុំគ្នានេះអតិថិជន អ្នកចែកចាយបន្តនឹងមានទំនាក់ទំនងគ្នាកាន់តែជិតស្និទបន្ថែមទៀត និង រូមគ្នាបង្កើនការចែកចាយផលិតផល ភេសជ្ជៈខ្មែរ ប៊ែវើរីជីស អោយបានកាន់តែច្រើនឡើង»

 ចំណែកលោក សេង ទ្រី តំណាងផ្នែកលក់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានថ្លែងអំណរគុណ និង សូមអោយអតិថិជនអ្នកចែកចាយបន្តរបស់ខ្លួនអោយមានការយោគយល់អាធ្យាស្រ័យដល់ក្រុមការងារផ្នែកលក់របស់ខ្លួន បើមានការមិនពេញចិត្តណាមួយជាមួយសេវាកម្មដែលការងារផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនៅមានចន្លោះប្រហោង”។

លោកក៏សន្យាប្តេជ្ញាចិត្តថានឹងផ្គត់ផ្គង់នូវការផលិតផលភេសជ្ជៈ ខ្មែរ ប៊ែវើរីជីសអោយទាន់តម្រូវការទីផ្សារ និង រហ័សទាន់ចិត្តផងដែរ៕