(ព្រះវិហារ)៖ មេបញ្ជាការព្រមទាំងនាយ និងពលទាហាន នៅក្នុងវរះសេនាតូចអន្តរាគមន៍លេខ៣៨៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ដែលឈរជើងការពារព្រំដែន ក្នុងសមរភូមិទិសទី១ ប្រាសាទព្រះវិហារ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកំទេចជនក្បត់ជាតិទណ្ឌិតសម រង្សីគ្រប់ពេលវេលា បើសិនជាមានវត្តមាននៅលើទឹកដីកម្ពុជា។

ការប្តេជ្ញាចិត្តរបស់នាយ និងពលទាហាន នៅក្នុងកងវរះសេនាតូចលេខ៣៨៥ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងឱកាសដែលនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង នៃកងយោធពលខេមរះភូមិន្ទ និងជានាយករងខុទ្ធការលយ័សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំប្រតិភូសម្ពន្ធ័មេត្រី ចុះសួរសុខទុក្ខសំណេះសំណាល និងនាំសម្ភារះថវិកាមកប្រគល់ជូន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

នៅក្នុងឱកាសនោះ លោកមេបញ្ជាការវរៈសនាតូចអន្តរាគមន៍ លេខ៣៨៥ព្រមទាំងនាយ និងពលទាហានទាំងអស់ បានធ្វើការប្តេជ្ញាចិត្តចំពោះមុខគណះប្រតិភូថា៖ ការពារជាតិមាតុភូមិនិងប្រជាជនកម្ពុជា អោយបានដាច់ខាត ប្តេជ្ញាស្មោះត្រង់បំរើការពារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនព្រមទាំងក្រុមគ្រួសារគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ ពិសេសការពារអោយបានដាច់ខាតព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៅក្នុងអាណត្តិនេះ និងអាណត្តិក្រោយៗទៀត។

ជាមួយគ្នានោះ សូមធ្វើការថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិតសម រង្សីជនក្បត់ជាតិតពូជ ដែលបានធ្វើការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់អង្គព្រះមហាក្សត្រនៃយើង។ មិនជឿដាច់ខាតតាមពាក្សញុះញុងណាមួយរបស់ទណ្ឌិតក្បត់ជាតិ សម រង្សី ឡើយ ពិសេសគឺបានត្រៀមខ្លួនរួចជាស្រេចធ្វើការកម្ទេចចចោល ជនក្បត់ជាតិរូបនេះ មិនអោយមានវត្តមាននៅលើទឹកដីកម្ពុជា ជាដាច់ខាត។

នៅក្នុងឱកសនោះ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចទាំងទ្វេ តែងតែមានការគិតគូរយកចិត្តទុកដាក់ជានិច្ច អំពីសុខទុក្ខនិងការរស់នៅ របស់នាយនិងពលទាហានគ្រប់ៗរូប។

ជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍ក៍បានពាំនាំ នូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពី សំណាក់ លោក ហូរ សិទ្ធី នាយកខុទ្ធការលយ័សម្តេចតេជោហ៊ុន សែន លោកបណ្ឌិតអូន ពន្ធ័មុន្នីរត្ន័រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងលោកឧកញ៉ា ពុង ឃាវសែ ដែលជាសម្ពន្ធ័មេត្រី និងវរៈសេនាតូច៣៨៥។

លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៍បានថ្លែងនូវការកោតសរសើរដល់ នាយនិងពលទាហានទាំងអស់ នៃវរៈសេនាតូច៣៨៥ទាំងអស់ ដែលមានស្មារតីស្រឡាញ់ជាតិ សាសនា ព្រះមហាក្សត្រ ស្រឡាញ់ និងការពារសម្តេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។ ពិសេសគឺបានប្តេជ្ញាចិត្តប្រឆាំងចំពោះទណ្ឌិតក្បត់ជាតិ សម រង្សី ដែលបានធ្វើការប្រមាថ យ៉ាងធ្ងន់ធ្ងរដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការះនៃយើងទាំងអស់គ្នា។

ជាមួយគ្នានោះដែរ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៍បានធ្វើការផ្តាំផ្ញើរដល់នាយ និងពលទាហានទាំងអស់ ត្រូវមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវគោរពតាមបទបញ្ជាររបស់ថ្នាក់លើ អោយបានហ្មឺងម៉ាត់ ពិសេសត្រូវថែរក្សាសុខភាពអោយល្អ ព្រោះសុខភាពមានសារះសំខាន់ណាស់ សម្រាប់មនុស្សម្នាក់ៗ។ ដោយលោកបានលើកជាឧទាហរណ៍ថា៖ លុយអាចទិញអ្វីៗបានទាំងអស់ តែលុយមិនអាចទិញសុខភាព ឫក៍ជួលអ្នកណាមួយអោយឈឺ ឫទៅពេទ្យជំនួសយើងបានទេ៕