(ភ្នំពេញ)៖​ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងលោក ជាម ប៉េអា​ បានអំពាវនាវឲ្យប្រជាពលរដ្ឋស្រុកស៊ីធរកណ្តាលចាប់ផ្តើមដាំស្រូវនៅរដូវទឹកសំរក។

ការអំពាវនាវរបស់អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែងបែបនេះ​ បានធ្វេីឡេីងនៅពេលលោកអញ្ជើញទៅកាន់បិណ្ឌវេនទី៦នៅវត្តជ័យសិរីឬទ្ធីហៅវត្តព្រៃដើមថ្នឹងស្ថិតក្នុងព្រៃដើមថ្នឹងឃុំព្រៃដើមថ្នឹងស្រុកស៊ីធរកណ្តាលខេត្តព្រៃវែងកាលពីព្រឹកថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៩។

ទន្ទឹមនឹងការអំពាវនាវខាងលើ​ លោក ជាម ប៉េអា ក៏បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនក្នុងវិស័យកសិកម្មជាវិស័យអទិភាពដែលរាជរដ្ឋាភិបាលបានស្នើឲ្យរដ្ឋាភិបាលសាធារណរដ្ឋចិនជួយទិញអង្ករពីប្រទេសកម្ពុជាដូច្នេះប្រជាពលរដ្ឋអាចធ្វើការដាំដុះស្រូវអោយទាន់ពេលវេលាសម្រាប់ចិញ្ចឹមគ្រួសារ និងសម្រាប់លក់ផ្តត់ផ្គង់ជីវភាពរស់នៅអោយមានជីវភាពល្អប្រសើរ។

អ្នកតំណាងរាស្ត្រ បានបន្ដថារាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ កត្តាគន្លឹះសុខសន្តិភាព បាននាំមកនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានល្អ ដោយជំរុញកំណើនសេដ្ឋកិច្ច ៧.៥% និងរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានល្អប្រសើរ។
សូមជម្រាបថាបន្ទាប់មកលោកបានទៅទស្សនាប្រសាទព្រៃដើមថ្នឹង និង ចូលរួមកាន់បិណ្ឌទី៦វត្តជ័យសិរីឬទ្ធីហៅវត្តព្រៃដើមថ្នឹងផងដែរ៕