(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ជូនសំណុំរឿងដីធ្លី ចំនួន៥កន្លែង ទៅគណៈកម្មាធិការជាតិ ដោះស្រាយទំនាស់ដីធ្លី ដើម្បីឱ្យពិនិត្យ និងដោះស្រាយ។ នេះបើយោងតាមលិខិត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។

យោងតាមលិខិតចំនួន៥ ដែលបញ្ជូនទៅគណៈកម្មាធិការជាតិ ដោះស្រាយទំនាស់ដីធ្លី បានឱ្យដឹងថា ទីតាំងដីធ្លីដែលលើកឡើងដោយប្រធានគណបក្សខ្មែរក្រោម មាន៣កន្លែង ក្នុងនោះខេត្តសៀមរាបមាន ២ករណី និងខេត្តកំពត ១ករណី។ រីឯទំនាស់ដីធ្លី ២កន្លែងទៀត គឺនៅខេត្តសៀមរាប លើកឡើងដោយប្រធានគណបក្សធម្មាធិបតេយ្យ និងខេត្តក្រចេះ លើកឡើងដោយគណបក្សសញ្ជាតិកម្ពុជា៕

ខាងក្រោមនេះ ជាលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី៖