(ភ្នំពេញ)៖ អ្នកលក់ និងធ្វើគ្រឿងអល្លង្ការម្នាក់នៅខេត្តកំពង់ស្ពឺ បានត្រូវរង្វាន់ធំ របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ គឺរថយន្ត Mazda Eclipse នៅពេលដែលលោកទៅពិសាអាហារពេលល្ងាចជាមួយគ្រួសារក្មួយស្រីរបស់គាត់ ក្រោយប្រឡងជាប់បាក់ឌុបថ្មីៗ កាលវេលាម៉ោង៨យប់កន្លងទៅថ្មីៗនេះ នៅក្នុងភោជនីយដ្ឋាន ថុល គាង ស្ថិតក្នុង ឃុំស្វាយរំពា ស្រុកបរសេធ ខេត្តកំពង់ស្ពឺ។

អ្នកឈ្នះមហារង្វាន់ រថយន្ត Mazda Eclipse ឆ្នាំ២០១៩ មានឈ្មោះថា ជេត ស្រេង អាយុ៣៧ឆ្នាំ មានមុខរបរជាជាងលក់ និងធ្វើគ្រឿងអល្លង្ការមាស រស់នៅឃុំ ស្វាយរំពា ស្រុកបរសេធ ខេត្តកំពង់ស្ពឺ។ លោកបាននិយាយថា លោកបានត្រូវរង្វាន់រថយន្តនេះ នៅពេលដែលលោក ត្រូវបានគ្រួសារក្មួយស្រីអញ្ជើញទៅញ៉ាំអាហារពេលល្ងាច នៅក្នុងភោជនីយដ្ឋាន ថុល គាង ដែលមានក្រុមគ្រួសារលោក និងបងប្អូនផ្សេងៗទៀតប្រហែលមានគ្នា២០នាក់។

លោកបន្តថា នៅពេលដែលទៅដល់ហាងនោះភ្លាមគេលើកភេសជ្ជៈដែលដាក់ក្នុងកញ្ជែ្រង បីបួនកញ្ជែ្រងតាមតុ។ ដោយធ្វើគ្រឿងមាសអស់កម្លាំងពីថ្ងៃគាត់ ក៏ឱ្យភរិយា យកគោជល់ដែលមាននៅក្នុងកញ្ជ្រែងនោះ គាស់អោយគាត់ពិសា ពេលដែលភរិយាគាត់គាស់ភ្លាម ឃើញមានរូបប្លែកខុសធម្មតា ដល់ពេលពិនិត្យមើលគាត់ ឃើញមានរូបឡាន ប្រពន្ធគាត់ស្រែកឡើងភ្លាត់សំឡេង ថា «ឡាន…! ឡាន…!»

ភ្លាមៗ គាត់បានទូរស័ព្ទមកក្រុមហ៊ុន តាមលេខដែលមាននៅលើកំប៉ុង ភ្លាមនោះក្រុមហ៊ុនបានទាក់ទងគាត់ ឱ្យផ្ញើររូបក្រវិលចូលក្នុងផេកហ្វេសប៊ុកគោជល់ ហើយបានប្រាប់វិញថាពិតជាត្រឹមត្រូវមែន និងឱ្យក្រុមការងារទាក់ទងរូបគាត់នៅថ្ងៃបន្ទាប់ ដើម្បីធ្វើឯកសារសម្រាប់បើករង្វាន់។ ហើយអ្វីដែលអស្ចារ្យជាងនេះទៀតនោះ ម្ចាស់ភោជនីយដ្ឋាន ដែលលក់គោជល់ឱ្យអ្នកត្រូវបានរង្វាន់រថយន្ត ក៏មានសំណាងទទួលទឹកប្រាក់១០លានរៀល ពីក្រុមហ៊ុនគោជល់ផងដែរ។

គេថាសំណាងពិតជាមានមែន ដូចពាក្យថាអ្នកលក់បានលុយ អ្នកផឹកបានឡាន។ សម្រាប់អ្នកដែលមិនទាន់មានសំណាង កុំទាន់អស់សង្ឃឹម ព្រោះថាគោជល់នៅមានរង្វាន់ជាច្រើនគ្រឿងទៀតរង់ចាំលោកអ្នកដូចជា ឡានម៉ាស្ដា អេឃ្លីបឆ្នាំ២០១៩ លុយសុទ្ធ ៥០០ដុល្លារ ១០០ដុល្លារ និងរង្វាន់មួយកំប៉ុង ជាច្រើនរង្វាន់ទៀតដែលនៅរង់ចាំលោកអ្នក៕

#គោជល់ពិសារាល់ថ្ងៃ ឈ្នះរង្វាន់រាល់ថ្ងៃ #គោជល់រង្វាន់ធំជាងគេ ចែកពិត #គោជល់តើអ្នកតស៊ូដើម្បីអ្នកណា!