(កំពង់ស្ពឺ)៖ កម្មករ-កម្មករិនី៣នាក់បានស្លាប់ និង២៦នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅព្រលប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ រវាងរថយន្ដដឹកកម្មករ បានបុកជាមួយរថយន្តអ្នកដំណើរ នៅផ្លូវជាតិលេខ៤១ ក្នុងចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ភូមិទួលតាសុខ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ភ្លាមៗបន្ទាប់ពីមានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ លោក វ៉ី សំណាង អភិបាលខេត្តព្រមជាមួយក្រុមការងារ ដែលបានអញ្ជើញពិនិត្យបងប្អូនកម្មករ-កម្មារិនី ដែលជួបគ្រោះថ្នាក់ចរាចរ ហើយលោកសូមចូលរួមរំលែកទុក្ខ និងសោកស្តាយជាពន់ពេក ក្នុងការដ៏អាក្រក់នេះ ហើយសូមឲ្យមានប្រុងប្រយ័ត្នគ្រប់ៗគ្នា បញ្ជៀសឲ្យបានករណីគ្រោះថ្នាក់ចរាចរណ៍៕

Advertising