(ត្បូងឃ្មុំ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តត្បូងឃ្មុំបានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ២រំលងអាធ្រាត មានករណី អគ្គិភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋប្រមាណ១០ខ្នង នៅផ្សារដារ ក្នុងភូមិដារផ្សារ ឃុំដារ ស្រុកមេមត់។

សមត្ថកិច្ចខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ផ្ទះប្រជាពលរដ្ឋដែលត្រូវបានអគ្គិភ័យឆាបឆេះនោះរួមមាន៖

១៖ ឈ្មោះ ជា ចន្ធូ ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខ្លះ)
២៖ ឈ្មោះ ហ៊ួត អេង ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់)
៣៖ ឈ្មោះ តុល ស៊ាងហ៊ួត ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់)
៤៖ ឈ្មោះ ឆាយ ស៊ីវហួយ ភេទស្រី ផ្ទះសង់ពីឈើ (ឆេះអស់)
៥៖ ឈ្មោះ អ៊ឹង ឆាយ ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់)
៦៖ ឈ្មោះ លាង សុង ភេទប្រុស ផ្ទះសង់ពីឈើ (ឆេះអស់)
៧៖ ឈ្មោះ ម៉ូវ ស៊ីណា ភេទស្រី ផ្ទះសង់ពីឈើ (ឆេះអស់)
៨៖ ឈ្មោះ ម៉ូវ ស៊ីថា ភេទស្រី ផ្ទះសង់ពីឈើ (ឆេះអស់)
៩៖ ឈ្មោះ គ្រួច សំកេន ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខាងមុខ)
១០៖ ឈ្មោះ ឈិន ឈឿង ភេទប្រុស ផ្ទះសង់ពីថ្ម (ឆេះខាងមុខ)
១១៖ ឈ្មោះ ហ៊ូ វ៉េ ភេទ ប្រុស សង់ពីឈើខាងមុខថ្មខាងក្រោយ (ឆេះខ្លះ)

ករណីអគ្គិភ័យនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលតាមបណ្តាស្រុក៦គ្រឿង និងស្នងការខេត្ត២គ្រឿង ព្រមទាំងក្រុមហ៊ុនចំការកៅស៊ូមេមត់ បានជួយពន្លត់ ដោយប្រើប្រាសទឹកសរុបអស់៣៥រថយន្ត មកដល់ពេលម៉ោង៤៖៣០នាទីទៀបភ្លឺទើប អាចគ្រប់គ្រងបានស្ទើរ១០០%។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ក៏បានដឹកនាំបញ្ជាឲ្យទុកឡានទឹក៣គ្រឿង ប្រចាំការមួយរយៈទៀត ដើម្បីត្រៀមពិនិត្យក្រែងមានបញ្ហាសេសសល់។

លោកឧត្តមសេនីយ៍ស្នងការខេត្តត្បូងឃ្មុំបញ្ជាក់ថា គ្រោះអគ្គិភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ហើយហេតុការណ៍នេះមិនបានប៉ះពាល់អាយុជីវិតមនុស្សសត្វនោះទេ៕