(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៦៦៦គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យចំនួន១,៦២៧គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,៣៦៣គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៣៦៣គ្រឿង និងផាកពិន័យ១,២២៦ករណី។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤១,១២៨គ្រឿង រកឃើញយានយន្តល្មើស២៨,៨៥២គ្រឿង និងផាកពិន័យ២៧,៨៨៧គ្រឿង៕