(ភ្នំពេញ)៖ ដើម្បីជាការលើកទឹកចិត្តដល់អតិថិជនដែលតែតែគាំទ្រក្នុងការរស់នៅ ក្នុងប្រភេទវីឡាដ៏ប្រណិតរបស់បុរី ឡុងនី រាល់ការទិញប្រភេទវីឡាណាមួយ នៅគ្រប់គម្រោងទាំងអស់របស់បុរី ឡុងនី ចាប់ពីថ្ងៃទី០១ ដល់ ៣០ ខែកញ្ញា ឆ្នាំ២០១៩នេះ នឹងទទួលបានកាដូរដ៏ធំមហិមាពី បុរីឡុងនី ក្នុងការដេក័រតាមបន្ទប់គេង ដែលមានដូចជា ទូរក្បាលគ្រែ, ទូរដាក់សំលៀកបំពាក់ និងទូរដាក់ TV ។

បុរីឡុងនី មានវីឡាកូនកាត់ និងវីឡាភ្លោះ ដែលគួរឱ្យស្រលាញ់ និងទាក់ទាញអារម្មណ៍ក្នុងការរស់នៅ ហើយក៏សាកសមនឹងភាពទាន់សម័យផងដែរ។ លើសពីនេះទៀតក៏មិនលំបាកក្នុងការបង់ប្រាក់ដែរពីព្រោះបុរីឡុងនី មានវិធីបង់ប្រាក់ច្រើនជំរើស សូមកុំស្ទាក់ស្ទើរក្នុងការមកសាកសួរព័ត៌មាន ពីការិយាល័យឡុងនី ដែលមាននៅគ្រប់សាខា បុគ្គលិកបុរីឡុងនី រង់ចាំពិគ្រោះ និងផ្តល់ប្រឹក្សាជូនលោកអ្នកដោយសោមនស្សរីករាយ។

បុរីឡុងនី គំរោងទី ២,៣ និងទី៤ ជាគំរោងបុរី ដែលស្ថិតនៅលើខ្សែផ្លូវតែមួយ គឺផ្លូវ៣០ម៉ែត្រ និង៦០ម៉ែត្រ ដែលជាជំរើសទី១ របស់អតិថិជនដែលមានបំណងចង់បានវីឡាប្រណីត បែបក្លាសិក ទំនើប ស្រស់ស្អាត អាចនិយាយថា ជាវីឡានៃក្តីស្រមៃដែលលោកអ្នកចង់បាន ដែលស្ថិតនៅលើទីតាំងល្អ ផ្ដល់នូវផាសុខភាព សុវត្ថិភាពជាចម្បង ដែលធ្វើឲ្យអតិថិជនទាំងអស់រស់នៅប្រកបដោយភាពកក់ក្ដៅ ស្ងប់ស្ងាត់ និងអាចប្រកបអាជីវកម្មបានថែមទៀតផង។

លោកអាចជ្រើសរើសប្រភេទផ្ទះបានដូចជា ផ្ទះល្វែង (Shop House), វីឡាកូនកាត់ A. (Link-A Villa), វីឡាកូនកាត់ B. (Link-B Villa), វីឡាភ្លោះ (Twin Villa), វីឡាទោល (Queen Villa) និងវីឡាឃីង ( king Villa)។ បុរីឡុងនី ក៏មានការធានាពីការជម្រាបទឹកផងដែរ ដោយបានសហការណ៏ជាមួយឯកទេសជំរាបទឹកបូទីកា។

* ទីតាំងគំរោង២៖ ផ្លូវ៣០ម៉ែត្រ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (បត់ឆ្វេងត្រង់ស្តុបអាងទឹកផ្លូវវេងស្រេង ប្រហែល៧០០ម៉ែត្រ)។
* ទីតាំងគំរោង៣៖ ផ្លូវ៦០ម៉ែត្រ សង្កាត់ព្រៃស ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ( បត់ស្តាំប្រហែល៤០០ម៉ែត្រ ពីផ្លូវបំបែកជា៤ ផ្លូវព្រៃស និងផ្លូវ៦០ម៉ែត្រ)។
* ទីតាំងគំរោង៤៖ នៅម្តុំផ្សារចំការដូង លើផ្លូវ៦០ម៉ែត្រ (ផ្លូវព្រៃស) កែងនឹងផ្លូវ៦០ម៉ែត្រចិន
សម្រាប់ព័ត៌មានលម្អិត 011881158 / 010881158 012642333 / 093642333 017782777/ 098782777៕