(ភ្នំពេញ)៖ ដើម្បីដើរស្របទៅបដិវត្ដឧស្សាហកម្ម 4.0 និងភាពកាន់តែវ័យឆ្លាត រហ័សទាន់ចិត្ដ និងទទួលបានភាពងាយស្រួលបំផុត ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ដល់ប្រជាពលរដ្ឋយើង លោក អ៊ាង សុផល្លែត ដែលជាស្ថាបនិកគេហទំព័រ «ថ្នាលខ្មែរ» បានបង្កើតវេបសាយ និងលើទូរស័ព្ទដៃ (Mobile App) ដែលមានឈ្មោះថា «ថ្នាលខ្មែរ» ខ្មែរនេះឡើង។

លោក អ៊ាង សុផល្លែត បានថ្លែងថា «ដោយកន្លងមកនេះ ទីផ្សារការងាររបស់ខ្មែរយើង នៅខ្វះនូវមូលដ្ឋាន ក្នុងការផ្ដល់ព័ត៌មានលម្អិត ដល់ប្រជាពលរដ្ឋយើង ដែលចង់ស្វែងរកការងារធ្វើ និងសម្រាប់ក្រុមហ៊ុន ជ្រើសរើសបុគ្គលិក។ ដូចនេះ សមិទ្ធផលថ្មីមួយនេះ ដែលបានបង្កើតដោយស្នាដៃកូនខ្មែរ នឹងផ្ដល់ឱកាសទីផ្សារការងារដល់ពលរដ្ឋកម្ពុជា ឱ្យកាន់តែទូលំទូលាយ»

មូលដ្ឋានថ្មីមួយនេះ បងប្អូនប្រជាជនខ្មែរយើង អាចចូលមករកការងារធ្វើ និងសម្រាប់ក្រុមហ៊ុន ដែលត្រូវការជ្រើសរើសបុគ្គលិក អាចចូលមក ផ្សព្វផ្សាយរកបុគ្គលិកបាន ហើយក្នុងមូលដ្ឋាននេះទៀតសោត បងប្អូនយើង អាចជជែកពិភាក្សាគ្នា និងនិយាយជាសម្ងាត់ ដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីផ្ដល់ឱកាសការងារដែលខ្លួនចង់បាន។

លោកបន្ដថា «ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានបង្កើត Mobile App «ថ្នាលខ្មែរ» ឡើងមក ដើម្បីជួយដល់ប្រជាជនខ្មែរយើង ក្នុងន័យជាមនុស្សធម៌ ។ដោយគេហទំព័រមួយនេះ អ្នកណាក៏អាចមកស្វែងរកការងារធ្វើបាន និងផ្សព្វផ្សាយជ្រើសរើសបុគ្គលិកបានដោយគិតថ្លៃលុយ។
នេះជាសញ្ញាមួយ ដែលអាចផ្ដល់ឱកាសដល់អ្នកស្វែងរកការងារធ្វើ និងជ្រើសរូបបុគ្គលិក អាចប្រាស្រ័យទាក់ទងយ៉ាងលឿនរហ័ស និងមិនអស់ថវិកា ក្នុងការផ្សព្វផ្សាយផងដែរ»

លោកបន្ដថា «ថ្នាលខ្មែរ គឺជាទីផ្សារការងាររបស់ខ្មែរយើងដ៏ទូលំទូលាយ ដែលផ្ដល់ឱកាសដល់កូនខ្មែរ អាចទទួលបានការងារដែលសិក្ក័សម ត្រូវនឹងជំនាញរបស់គាត់ ព្រោះថា នៅថ្ងៃខាងមុខនេះគេហទំព័រ ថ្នាលខ្មែរ នឹងបង្កើតទីតាំងមួយនៅក្នុងគេហទំព័រមួយនេះ ដើម្បីអាចដាក់ប្រវត្ដិរូបការងាររបស់បងប្អូន ដែលចង់ស្វែងរកការងារធ្វើ ពេលនោះ ក្រុមហ៊ុនដែលត្រូវការបុគ្គលិក នឹងបានឃើញ ហើយងាយស្រួលជ្រើសរើសបុគ្គលិក ដែលខ្លួនចង់បានទៅតាមជំនាញ»

សូមជម្រាបថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ គេហទំព័រ «ថ្នាលខ្មែរ» បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលជាគេហទំព័រទីផ្សារថ្មី សម្រាប់ផ្ដល់ការងារ ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើង ក្នុងការស្វែងរកការងារធ្វើផង និងជ្រើសរើសបុគ្គលិកផង។ ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋយើងឆ្លៀតឱកាសស្វែងរកការងារធ្វើបាន ទាំងការងារក្នុងស្រុក និងក្រៅស្រុកជាមួយនឹងគេហទំព័រ «ថ្នាលខ្មែរ»បាន២៤ម៉ោងលើ២៤ម៉ោង ដោយឥតគិតថ្លៃ៕