(ភ្នំពេញ)៖ នៅពេលគិតចង់ចាប់ផ្តើមរបររកស៊ី ដើមទុនគឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាផ្សេងៗទៀត មិនខុសគ្នាពីការបើកហាងកាហ្វេប៉ុន្មានទេ ការជ្រើសរើសឈុតហាងកាហ្វេ ដែលសមស្របទៅនឹងខ្ទង់វិនិយោគរបស់ខ្លួន គឺជាកិច្ចការចំាបាច់ដែលអ្នកត្រូវធ្វើបន្ទាប់ពីអ្នកមានគំនិត យុទ្ធសាស្រ្តរកស៊ី និងទីតាំងសមគួរមួយ។

ដោយមើលឃើញពីតម្រូវការ របស់អ្នកចង់រកស៊ីផ្នែកហាងកាហ្វេមានសណ្ឋានផ្សេងៗគ្នា និងក្រោយពីទទួលបានប្រជាប្រិយភាពខ្លាំង លើឈុតបើកហាងកាហ្វេខ្នាតមធ្យមរបស់ខ្លួន ខូហ្វី ( KOFI Co,.Ltd ) ដែលតែងតែប្រកាន់យកភាពជាដៃគូប្រកបដោយទំនុកចិត្ត និងគិតអាជីវកម្មរបស់អតិថិជនជាអាទិភាពនោះ បានរៀបចំឱ្យមានជាឈុតតូចមួយទៀត ដែលផ្តោតទៅលើអាជីវកម្មកាហ្វេខ្នាតតូច និងកាហ្វេរទេះ។

មិនខុសពីឈុតហាងកាហ្វេមធ្យម និងឈុតធំនោះទេ ឈុតតូចមួយនេះត្រូវបានរៀបចំជាស្រេច រួមមាន ម៉ាស៊ីនកាហ្វេមានឈ្មោះថា La Specialista ដែលជាម៉ាស៊ីនឆុងកាហ្វេពេញនិយមបំផុតមួយនៃម៉ាក Delonghi មានសមត្ថភាពទាំងកិនគ្រាប់កាហ្វេ និងឆុងកាហ្វេលើម៉ាស៊ីនតែមួយ និងម៉ាស៊ីនក្រឡុកម៉ាក Kenwood អ្វីដែលធ្វើឱ្យអតិថិជនមិនឈឺក្បាលនោះ រាល់ការជ្រើសរើសឈុតតូចមួយនេះ លោកអ្នកនឹងទទួលបានសម្ភារៈប្រើប្រាស់ គ្រឿងផ្សំសម្រាប់ធ្វើកាហ្វេ និងភេសជ្ជៈជាមួយរូបមន្ត ធ្វើភេសជ្ជៈស្រាប់(គិតជាទឹកប្រាក់ ៣៣៣ដុល្លារ) ការចូលរួមវគ្គខ្លីស្តីពីរបៀបចាប់ផ្តើមអាជីវកម្មកាហ្វេ និងវគ្គបង្រៀនឆុងកាហ្វេដោយឥតគិតថ្លៃ។

សម្រាប់ឈុតតូចមួយនេះមានតម្លៃត្រឹមតែ ១,៨៥០ដុល្លារតែប៉ុណ្ណោះ នឹងត្រូវបានបើកឱ្យធ្វើការបញ្ជារទិញជាផ្លូវការ នៅតាមសាខាលក់របស់ ខូហ្វី ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះតទៅ។

គួរបញ្ជាក់ផងដែរថា ក្រៅពីឈុតតូចសម្រាប់ចាប់ផ្តើមអាជីវកម្មកាហ្វេ ខូហ្វី ក៏មានឈុតផ្សេងទៀតដែរ តម្រូវទៅតាមការចង់បាន និងកម្រិតទំហំអាជីវកម្មកាហ្វេរបស់លោកអ្នក។ ខូហ្វី គឺជាក្រុមហ៊ុនមុនដំបូងគេនៅកម្ពុជា ដែលមានបទពិសោធន៍១០ឆ្នាំ ក្នុងការផ្គត់ផ្គង់ទៅលើរាល់តម្រូវការផ្នែកម៉ាស៊ីនកាហ្វេ សម្ភារៈ និងគ្រឿងផ្សំកាហ្វេ ហើយមានដៃគូអាជីវកម្មជាហាងកាហ្វេ ស្ទើរទូទាំងប្រទេសកម្ពុជា។ ក្រៅពីនេះក្រុមហ៊ុន ខូហ្វី មានវិទ្យាស្ថានបង្រៀនលើកជំនាញឆុងកាហ្វេ និងរោងជាងផ្ទាល់ខ្លួន ផ្នែកសេវាកម្មថែទាំរាល់ម៉ាស៊ីនគ្រប់យ៉ាង ដែលបញ្ជារទិញពីក្រុមហ៊ុន ដើម្បីធ្វើឱ្យប្រាកដថាដំណើរការហាងកាហ្វេ របស់អតិថិជនមានភាពរលូន។

រាល់ចម្ងល់ទាក់ទងនឹងអាជីវកម្មកាហ្វេ សូមទំនាក់ទំនងមកកាន់៖ 077 777 970 / 069 666 999 ឬអញ្ជើញមកកាន់ទីតាំងសាខា ខូហ្វី ទាំង ៤កន្លែង៖ ភ្នំពេញ បាត់ដំបង សៀមរាប ព្រះសីហនុ៕