(ភ្នំពេញ)៖ កម្មវិធីប្រឡងថ្នាក់អន្តរជាតិនៃកម្មវិធី UCMAS រៀបចំឡើងដោយសាលា អាយឃីដ នឹងត្រូវបិទបញ្ចប់ការចុះឈ្មោះប្រឡង ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះហើយ។ ដូច្នេះដើម្បីកុំឱ្យខកខានឱកាសដ៏ល្អនេះ សូមមាតាបិតា-អាណាព្យាបាលសិស្ស សិស្សានុសិស្ស កំពុងសិក្សាកម្មវិធី UCMAS ទូទាំងប្រទេសមេត្តាប្រញាប់រួសរាន់មកធ្វើការចុះឈ្មោះ។

កម្មវិធីប្រឡងដ៏ធំអស្ចារ្យមួយនេះក្នុងនាមជាម្ចាស់ផ្ទះ និងជាបេក្ខភាពតំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយកុមារជាច្រើនមកពី៨០ ប្រទេសជុំវិញពិភពលោកលើ ការគណនាលេខដោយប្រើខួរក្បាល និងក្បាច់គិតលេខចិនបុរាណAbacus។

សូមបញ្ជាក់ថា កម្មវិធីប្រឡងថ្នាក់អន្តរជាតិលើកទី២៤ នៃកម្មវិធី UCMAS នឹងមានការចូលរួមពី សំណាក់ភ្ញៀវជាតិអន្តរជាតិម្ចាស់អាជ្ញាបណ្ណ័ អាណាព្យាបាលសិស្ស សិស្សានុសិស្សជាបេក្ខជន ប្រឡងសរុបជាង១ម៉ឺននាក់ មកពី៨០ប្រទេសជុំវិញពិភពលោក ក្នុងបរិវេណមជ្ឃមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ ភ្នំពេញ នៅថ្ងៃទី៧-០៨ ខែធ្នូ ឆ្នាំ២០១៩។

លោកអ្នកនឹងឃើញពីភាពអស្ចារ្យ របស់កុមារ UCMAS ជាច្រើនពាន់នាក់ក្នុងការគណនា លេខយ៉ាងរហ័សនឹងត្រឹមត្រូវ ពិសេសកុមារដែលជាប់ជ័យលោភីនឹងទទួលបានពានរង្វាន់ នឹងវិញ្ញាបនបត្រថ្នាក់អន្តរជាតិ ដែលទទួលស្គាល់ពី៨០ប្រទេសជុំវិញពិភពលោក។

គួររំលឹកថាកម្មវិធី UCMAS ជាកម្មវិធីសិក្សាបន្ថែមក្រៅម៉ោង ដែលជួយឱ្យកុមារពូកែ គណនាលេខបានរហ័ស ដោយមិនប្រើម៉ាស៊ីនគិតលេខ សម្រាប់កុមារដែលមានអាយុ៤ឆ្នាំ
ដល់១២ឆ្នាំ ដើម្បីសិក្សាជាមួយកម្មវិធី កម្រិតស្តង់ដារ ISO នឹងចូលរួមក្នុងកម្មវិធីប្រឡង ជាប្រវត្តិសាស្រ្តថ្នាក់អន្តរជាតិ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមសាខា UCMAS ដែលសិស្សកំពុងសិក្សា ឬតាមរយៈទូរសព្ទ័លេខ ០១២ ២១ ៣៨ ៨៦, ០១៥ ៣៩ ៤០ ៩៣៕

ព័ត៌មានលម្អិត៖ https://www.facebook.com/cambodia.ucmas/videos/664507887385904/?v=664507887385904