(ភ្នំពេញ)៖ សម័យឌីជីថល ស្មាតហ្វូនបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ របស់មនុស្សម្នាក់ៗនៅជុំវិញពិភពលោក។ ស្មាតហ្វូន វាបានក្លាយទៅជាជំនួយការពិសេស ដែលយើងមិនអាចខ្វះបាន ក្នុងការប្រាស្រ័យទាក់ទងគ្នា ប្រកបរបររកស៊ី អាជីវកម្ម ពាណិជ្ជកម្ម និងការកម្សាន្តអារម្មណ៍នានា អាស្រ័យដូចនេះ OPPO Reno គឺជាដៃគូដ៏ស័ក្កិសមគ្រប់ពេលលោកអ្នកនៅខាងក្រៅផ្ទះ។

អាស្រ័យហេតុនេះ បានជាក្រុមហ៊ុនស្មាតហ្វូនធំៗ លំដាប់ពិភពលោកបាននឹងកំពុងខិតខំប្រឹងប្រែងកែច្នៃ បច្ចេកវិទ្យាទំនើបៗ ដើម្បីបំពាក់នៅក្នុង ផលិតផលស្មាតហ្វូនរបស់ពួកគេ ស្របទៅតាមការចង់បានរបស់អតិថិជន។ OPPO Reno ស៊េរី និង OPPO Reno 10X Zoom បានផ្តល់នូវបទពិសោធន៍គ្មានដែននៃការទស្សនាវីដេអូ ខ្សែភាពយន្ត ឬក៏ការលេងហ្គេមកម្សាន្ត កាន់តែត្រជាក់ភ្នែកជាមួយ អេក្រង់លាតពេញ 6.6 inch មានកញ្ចក់ការពារ Corning Gorilla Glass 6។

OPPO Reno បានបំពាក់នូវកាមេរ៉ាក្រោយ Zoom បានប្រវែងវែង (60X Digital Zoom) អមមកជាមួយបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise និងបច្ចេកវិទ្យាទប់លំនឹង OIS ធ្វើឲ្យវីដេអូដែលបានថតចេញមកកាន់តែមានលំនឹងល្អ និងមានគុណភាពច្បាស់ត្រូវចិត្តអ្នកស្រឡាញ់ការថតរូប និងថតរូបវីដេអូ ទុកជាអនុស្សាវរីយ៍ និងឯកសារផេ្សង-ល-។

សម្រាប់លោកអ្នក ដែលចូលចិត្តថតរូបបែបស៊ែលហ្វីវិញ អាចរីករាយថតរូបស៊ែលហ្វីឥតសំចៃដៃឡើយតាមចំណង់ចំណូលចិត្ត ជាមួយនឹងកាមេរ៉ាមុខ 16MP បំពាក់នូវបច្ចេកវិទ្យា AI Beauty 2.1 ដែលជួយឲ្យរូបភាពរបស់លោកអ្នកស្រស់ស្អាតបែបធម្មជាតិ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធី កែកុនរូបភាពផ្សេងទៀតសម្រាប់ជំនួយ។ កាមេរ៉ាមុខបង្កប់ខ្លួនរបស់ OPPO Reno ស៊េរី អាចប្រើប្រាស់យ៉ាងតិច 200,000ដង ជាមួយនឹងបច្ចេកវិទ្យា កាមេរ៉ាលិប ចូលក្នុងវិញដោយស្វ័យប្រវត្តិនៅពេលដែលវាធ្លាក់ម្តងៗ។

ក្រៅពីជាទូរស័ព្ទដែលឆ្លាតវៃហើយ OPPO Reno ស៊េរី មានកម្លាំងថ្មធំគ្រប់គ្រាន់ 3765mAh លើទូរស័ព្ទ Reno ធម្មតា និងថាមពលថ្មទំហំ 4065mAh នៅលើទូរស័ព្ទ Reno 10X សម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ រួមមានការថតរូបភាព ឬវីដេអូ មើលខ្សែភាពយន្ត ឬក៏លេងហ្គេមកម្សាន្ត ដោយពុំចាំបាច់បារម្ភរឿងអស់ថ្ម និងស្ពាយ Power Bank តាមខ្លួននាំតែហត់ នាំតែចង្អៀតកាបូប ឬព្រួយបារម្ភរកកន្លែងសម្រាប់សាកថ្ម នៅពេលចេញក្រៅផ្ទះម្តងៗឡើយ។ អ្វីដែលកាន់តែពិសេសនោះ គឺស្មាតហ្វូនម៉ូឌែល OPPO Reno ស៊េរី គឺជាសម្ភារបច្ចេកវិទ្យាស៊ីវិល័យ ជួយរំលេច ភាពថ្លៃថ្នូរឲ្យអ្នកប្រើប្រាស់ជាមួយនឹងពណ៌ Sunset Rose, ពណ៌ Jet Black និងពណ៌ Ocean Green៕