(ភ្នំពេញ)៖ ក្រុមហ៊ុន Yak Capital PLC កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីជួបជុំម្ចាស់អាជីវកម្ម និងសហគ្រិនប្រមាណ៧០នាក់ ដែលបានរៀបចំឡើងនៅសណ្ឋាគារ Raffle Le Royal Hotel ដោយមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនជាច្រើនរូបផងដែរ។ ការរៀបចំកម្មវិធីនេះ គឺដើម្បីចែករំលែកបទពិសោធន៍ និងការគ្រប់គ្រងអាជីវកម្មដល់សហគ្រិន ដែលបានចូលរួម និងធ្វើការណែនាំពីទស្សវិស័យ និងចក្ខុវិស័យរបស់ក្រុមហ៊ុន Yak Capital ផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន យក្សខាប់ភីថល លោកវេជ្ជបណ្ឌិត Henry SIM បានថ្លែងថា ក្រុមហ៊ុនមានចក្ខុវិស័យចង់ពង្រីកវិសាលភាព E-Commerce និងបណ្តាញសង្គម ឱ្យកាន់តែមានភាពប្រសើរឡើងនៅកម្ពុជា ហើយលោកក៏ជឿជាក់ដែរថា កម្ពុជា ជាប្រទេស ដែលមានសក្តានុពល និងរីកចម្រើនឆាប់រហ័សលើវិស័យទាំងនេះ។

បន្ថែមលើនេះទៀតលោក James Vanna អគ្គនាយកគ្រប់គ្រង់របស់ក្រុមហ៊ុន Yak Capital ក៍បានធ្វើបទបង្ហាញផែនការសម្រាប់រយៈពេល៥ឆ្នាំ ដល់ម្ចាស់អាជីវកម្ម និងសហគ្រិនផងដែរ។ ដោយមានការចូលរួមពីក្រុមហ៊ុនដ៏ធំមួយគឺ Yeah1 (Yeah1group.com) ពីប្រទេសវៀតណាមលោក Tong Nguyen Anh Nhuong ដែលជាប្រធានក្រុមប្រឹក្សាភិបាល បានចែករំលែកនិងសង្តត់ធ្ងន់ពីភាពជោគជ័យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាថា អត្រាជោគជ័យ និងបរាជ័យ គឺខ្ពស់ដូចគ្នា តែថាបើបានជោគជ័យដូចក្រុមហ៊ុនរបស់លោកហើយនោះពិតជា អាចផ្លាស់ប្តូរជីវិតទាំងស្រុងរួមទាំងបុគ្គលិកផងដែរ។

លោកប ន្ដថា ព្រោះសព្វថ្ងៃ ក្រុមហ៊ុនលោកមានតម្លៃប្រហែលជា ៤០០លានដុល្លារសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនលោកមានភាពជោគជ័យជាខ្លាំងលើ វិស័យ (Entertainment, Media, and Advertising) កំសាន្ត ប្រព័ន្ធផ្សព្វផ្សាយ និងការផ្សាយពាណិជ្ជកម្ម ហើយមានអតិថិជនប្រមាណ៣០លាននាក់ និងមានពាណិជ្ជកម្មត្រូវបានគេមើលរហូតដល់ ៥ពាន់លានដងឯណោះ។

ដូច្នេះ ក្រុមហ៊ុន Yak Capital មានការជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត ក្រោមការជួយណែនាំពីក្រុមហ៊ុន Yeah1 នោះយើងនឹងមានភាពជោគជ័យដ៏ធំមួយ នៅពេលដ៏ ខ្លីខាងមុននេះ៕