(ភ្នំពេញ)៖ មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នឹងរៀបចំការប្រកួតសំណេរជាភាសាខ្មែរ ក្រោមប្រធានបទ «តើកម្ពុជាគួរត្រៀមខ្លួនដូចម្ដេច សម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤» ដើម្បីអបជាមួយគំនិតផ្ដួចផ្ដើមនៃ កម្មវិធីកិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម៤.០ ដែលបាននិងកំពុងក្លាយជាវេទិកាមួយដ៏សំខាន់ ក្នុងការបង្កើនការយល់ដឹងដល់ប្រជាជនកម្ពុជា ពិសេសសិស្សនិស្សិតអំពីឧស្សាហកម្ម៤.០ និងចូលរួមចំណែកដល់ការអភិវឌ្ឍន គោលនយោបាយប្រទេសកម្ពុជា ឆ្ពោះទៅរកយុគសម័យថ្មីនៃភាពរីកចម្រើនរបស់បច្ចេកវិទ្យា។

យោងតាមសេចក្ដីជូនដំណឹង របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ បានឲ្យដឹងទៀតថា ផ្អែកលើភាពជោគជ័យ និងការគាំទ្រយ៉ាងខ្លាំងក្លាពី សាធារណជនលើការរៀបចំកិច្ចសន្ទនាជុំទី១ នាពេលកន្លងទៅការប្រកួតសំណេរនេះ នឹងជាផ្នែកសំខាន់ក្នុងយុទ្ធនាការ ឆ្ពោះទៅកាន់ជុំទី២នៃកិច្ចសន្ទនា កម្ពុជាឧស្សាហកម្ម៤.០នាពេលខាងមុខ។

ការប្រកួតសំណេរជាភាសាខ្មែរស្ដីពី «តើកម្ពុជាគួរត្រៀមខ្លួនដូចម្ដេច សម្រាប់បដិវត្តន៍ឧស្សាហកម្មទី៤» ធ្វើឡើងក្នុងគោលបំណងលើកម្ពស់ចំណេះដឹងលើបដិវត្តន៍ ឧស្សាហកម្មទី៤ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនៅកម្ពុជា និងផ្ដល់ជាវេទិកា និងឱកាសដល់យយុវជន សិស្សនិស្សិត អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនកម្ពុជា ចូលរួមចំណែកប្រមូលផ្ដុំជាគំនិតបទពិសោធន៍, ទស្សនៈ និងអនុសាសន៍គោលនយោបាយ តាមរយៈការវិភាគស៊ីជម្រៅលើដំណើររបស់កម្ពុជា និងការត្រៀមខ្លួនសម្រាប់ការចូលមកដល់នៃ បដិវត្តន៍ឧស្សាហកម្មទី៤៕

សូមអានសេចក្ដីជូនដំណឹង របស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ទាំងស្រុង៖