(ភ្នំពេញ)៖ គិតត្រឹម៩ខែ ឆ្នាំ២០១៩នេះ កំណើននៃការលក់ Spy បានកំពុងកើនឡើងជាង៥០% បន្ទាប់ពីមានការពេញនិយមទទួលទានពី សំណាក់យុវវ័យកម្ពុជា។ នេះបើតាមការបញ្ជាក់ពី លោក ព្រីដា និលខ័ណ្ឌ ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន Spy។

ការលើកឡើងបែបនេះ របស់ប្រធានផ្នែកផ្សព្វផ្សាយរូបនេះ ធ្វើឡើងក្នុងពិធីសម្ពោធផ្លូវការ SPY Butterfly Kiss រូបរាងថ្មី។

លោក ព្រីដា និលខ័ណ្ឌ បានថ្លែងឲ្យដឹងថា « Spy ត្រូវបានទទួលការគាំទ្រច្រើនពីអតិថិជនកម្ពុជា ពិសេសអតិថិជនយុវវ័យតែម្ដង ដែលមានការគាំទ្រនេះបានធ្វើឲ្យកំណើន នៃការលក់របស់ក្រុមហ៊ុន កើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។ ជាក់ស្ដែងសម្រាប់ឆ្នាំនេះកើនឡើងរហូតដល់ជាង៥០%»

លោកបន្ដថា ប ន្ទាប់ពីមានសន្ទុះនៃការគាំទ្រច្រើននេះហើយ បានជាក្រុមហ៊ុននាំចូល SPY Butterfly Kiss រូបរាងថ្មីដោយរំពឹងថា នឹងទទួលបានការគាំទ្រដូចផលិផលមុនៗអឹចឹងដែរ។

លោក ណាត់ តាឆៃ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Spy ប្រចាំកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងថ្ងៃនេះក្រុមហ៊ុនមានផលិតផលថ្មី នាំចូលពីប្រទេសថៃផ្ទាល់គឺ Spy ពណ៌ស្វាយ។ ផលិផលថ្មីនេះនឹងទទួលបានការគាំទ្រច្រើន ដូចផលិផលចាស់អឹចឹងដែរ។

លោកបន្ដថា «ខ្ញុំសូមអរគុណដល់អតិថិជនកម្ពុជាទាំងអស់ ដែលនិយមចូលចិត្ត Spy និងមានការគាំទ្រយ៉ាងច្រើន ដែលធ្វើឲ្យសន្ទុះនៃការលក់មានការកើនឡើងឥតឈប់ឈរ»

សូមបញ្ជាក់ថា SPY Butterfly Kiss រូបរាងថ្មី SPY Cocktail ជាប្រភេទស្រាក្រឡុក មានរសជាតិឈ្ងុយឆ្ងាញ់ផ្សំពី ផ្លៃឈើនៃតំបន់ទ្រពេជ្រ និងទឹករ៉ែធម្មជាតិផ្តល់នូវភាពស្រស់ស្រាយ៕