(ភ្នំពេញ)៖ ក្រុមហ៊ុន Biplan Global បានសហការជាមួយក្រុមហ៊ុន Huawei Technologies (Cambodia) បង្កើតសិក្ខាសាលារួមគ្នាមួយ ដើម្បីចែករំលែកបច្ចេកវិទ្យាថ្មីៗទៅកាន់បណ្តាអតិថិជន ក្រុមហ៊ុន និងអាជីវកម្មតូចធំនៅកម្ពុជា ស្តីពីប្រធានបទ «ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗរបស់ Huawei Enterprise សម្រាប់អាជីវកម្មនៅកម្ពុជា»។

លោក លន់​​​ ច័ន្ទថែន ប្រធានគ្រប់គ្រងអភិវឌ្ឍន៍គំរោងក្រុមហ៊ុន Biplan Global ឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវចំនេះដឹងលើបច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុន Huawei Technologies ដូចជា៖ Huawei HCI Solution, Huawei Cloud Campus Solution and Huawei WiFi 6 Solution ដល់អតិថិជន និងអាជីវកម្មតូចធំនៅកម្ពុជាឲ្យកាន់តែ មានការរីកចម្រើនតាមរយៈការប្រើបច្ចេកវិទ្យាឲ្យ កាន់តែមានប្រសិទ្ធភាព និងចំណាយតិចជាងមុន។

ក្រុមហ៊ុន Biplan Global ជាក្រុមហ៊ុនមានបទពិសោធន៍ផ្តល់សេវាកម្មផ្នែក IT Solution តាំងពីឆ្នាំ ២០១២ មកម្លេះហើយបានធ្វើការជោគជ័យ លើគម្រោងតូចធំប្រមាណ៣៥២ គម្រោង ដែលបានជួយអតិថិជនឲ្យ ជោគជ័យលើវិស័យ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេត ធានារ៉ាប់រង ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនឯកជននានាជាច្រើនទៀត ។

ជាមួយគ្នានេះក្រុមហ៊ុន Huawei មិនត្រឹមតែជាក្រុមហ៊ុនស្មាតហ្វូនលេខពីរលើពិភពលោកទេ តែ Huawei Technologies ជាក្រុមហ៊ុនផ្នែក Technology ដ៏ល្បីល្បាញទូទាំងសកលលោក ទៅលើការផ្គត់ផ្គង់ផលិតផលជូនអតិថិជន និងជាពិសេសការផ្តល់នូវដំណោះស្រាយ រាល់បញ្ហារបស់អតិថិជនដែលកើតមានឡើងជាច្រើនឆ្នាំមកហើយ ។

បច្ចុប្បន្ននេះ​ក្រុមហ៊ុន Biplan Global ពិតជាមានមោទនភាពជាខ្លាំង ដែលបានក្លាយជាដៃគូរ និងទទួលសិទ្ធក្នុងការលក់ផលិតផល Huawei Enterprise ក្នុងនាមជា Gold Partner​ និងដៃគូផ្តល់សេវាកម្មលំដាប់ផ្កាយបួន 4-Star​ Service Partner តែមួយគត់នៅក្នុងប្រទេសកម្ពុជា ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Biplan Global មានផ្តល់សេវាកម្មដូចជា មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Center),ប្រព័ន្ធបម្រើសេវាអតិថិជន (Call Center), រៀបចំហេដ្ឋារចនាសម្ព័ន្ធ IT, ផ្គត់ផ្គង់ Hardware និង Software, ប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណេត, ប្រព័ន្ធគ្រប់គ្រងអាគារឆ្លាតវ័យ ។​ លើសពីនេះទៀតក្រុមហ៊ុនក៏មានសេវាកម្មព្រឹក្សាយោបល់ទៅលើបចេ្ចកវិទ្យាថ្មីៗដើម្បីជួយបំពេញតំរូវការរបស់អតិថិជន និងសេវាកម្មលំហែទាំដល់អតិថិជនផងដែរ​៕