(ក្រចេះ)៖ លោកវរសេនីយ៍ទោ សុះ ហូសេន នាយរងផ្នែកអធិការកិច្ចកងទ័ពជើងគោក នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ បាននាំយកអង្កចំនួន៣០បេ ផ្ដល់ជូនលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តក្រចេះ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។

លោក សុះ ហូសេន បានឲ្យដឹងថា ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋ ខណៈពេលដែលទឹកជំនន់កំពុងតែជន់លិច លោកក៏បាននាំយកអង្ក ដើម្បីចូលរួមចំណែកជាមួយ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីកាត់បន្ថយភាពលំបាក របស់ពួកគាត់បានមួយចំនួនដែរ។

ក្រុមកាងារគណៈកម្មាធិការ គ្រោះមហន្តរាយខេត្តក្រចេះ សូមថ្លែងអំណរអរគុណ ដល់លោក វិរសេនីយ៍ទោ សុះ ហូសេន ដែលបាននាំយកអង្ក ផ្ដល់ឲ្យគណកម្មការគ្រោះមហន្តរាយ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់ ។

សូមបញ្ជាក់ថា លោកវិរសេនីយ៍ទោ សុះ ហូសេន នាពេលកន្លងមកតែងតែមាន ទឹកចិត្តសប្បុរសធម៌ ជួយដល់ពលរដ្ឋក្រីក្ររ ជាពិសេសស្រ្តីឆ្លងទន្លេ គ្មានថវិកា តាមរយៈអាជ្ញាធរសង្កាត់អូរឬស្សី ជាច្រើនគ្រួសាររួចមកហើយ៕