(ភ្នំពេញ)៖ ក្រោយប្រកាសដាក់ដំណើរកម្មវិធីសិក្សាថ្មី ដែលបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងបរិបទថ្មីសិក្សាបែបទំនើប សាលាអន្តរជាតិ ខេស៊ីអ៊ី និងមជ្ឈមណ្ឌលភាសា ខេស៊ីអ៊ី បានរៀបចំពិធីសម្ពោធ ដាក់ដំណើរការជាផ្លូវការហើយ នូវកម្មវិធីសិក្សាអន្តរជាតិ ដែលមានបីភាសា ក្នុងកម្មវិធីតែមួយ មានភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដើម្បីជាការឆ្លើយតប ទៅនឹងវឌ្ឍនភាព នៃបរិបទសង្គម ។

អ្នកស្រី ឡា សុភៈ ជានាយិកានៃសាលាអន្តរជាតិ ខេ ស៊ី អ៊ី បានឱ្យដឹងថា សាលាបានផ្ដល់ជូន នូវកម្មវិធីសិក្សាអន្តរជាតិ ដែលមានបីភាសា ក្នុងកម្មវិធីតែមួយ ដែលមានភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដើម្បីឆ្លើយតបទៅនឹង វឌ្ឍនភាព នៃបរិបទសង្គម ក៏ដូចជាពិភពលោកទាំងមូល ដែលមានភាសាខ្មែរ ជាភាសាកំណើត ភាសាអង់គ្លេស ជាភាសាអន្តរជាតិ និងភាសាចិន ជាភាសាដែលប្រើប្រាស់ ច្រើនជាងគេលើលោក ជាពិសេសកំនើនសេដ្ឋកិច្ច របស់ប្រទេសចិន ។

សាលាអន្តរជាតិ KCE បានដាក់ដំណើរការ ថ្នាក់មត្តេយ្យសិក្សាចាប់ពីក្មេងអាយុ៣ឆ្នាំ រហូតដល់១២ឆ្នាំ ដោយបានដាក់បញ្ចូល ការសិក្សាភាសាខ្មែរ ចំណេះដឹងទូទៅ ស្របតាមកម្មវិធីសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា និងភាសាអង់គ្លេស ត្រូវបានបង្រៀន តាមកម្មវិធីសិក្សាទំនើប Cambridge និងកាន់តែពិសេស ការបន្ថែមនូវមុខវិជ្ជាភាសាចិន លើតម្លៃសិក្សាទូទៅតែមួយផងដែរ ។

គួរឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ គណៈគ្រប់គ្រង និងបុគ្គលិកសាលាអន្តរជាតិ ខេស៊ីអ៊ី និងមជ្ឈមណ្ឌលភាសា ខេស៊ីអ៊ី បានរៀបចំពិធីសម្ពោធ ដាក់ដំណើរការជាផ្លូវការ នូវសាលាអន្តរជាតិ ខេស៊ីអ៊ី និងមជ្ឈមណ្ឌលភាសា ខេស៊ីអ៊ី ដែលស្ថិតនៅ អាគារ២១អេប៊ី ផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមការចូលរួម ពីសំណាក់អ្នកអាណាព្យាបាល និងភ្ញៀវកិត្តិយសជាច្រើននាក់ ។

បុត្រធីតារបស់លោកអ្នក នឹងទទួលបានបីភាសា ក្នុងពេលតែមួយ គឺ ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ដែលឆ្នាំសិក្សាថ្មី ចូលរៀននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។ លោកអ្នកនឹងទទួលបាន អាហាររូបករណ៍ រហូតដល់ ៣០% ជាមួយនឹងការជិះរថយន្ដសាលា ដោយឥតគិតថ្លៃ សម្រាប់ការចុះឈ្មោះមុន ខែតុលា ឆ្នាំ២០១៩៕