(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នឹងអញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចូលរួម «ពិព័រណ៍ចិន-អាស៊ាន លើកទី១៦» នៅទីក្រុងណាននីង តំបន់ស្វ័យយ័តខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន នៅអាទិត្យក្រោយ ខែកញ្ញា ឆ្នាំ២០១៩។

ពិធី «ពិព័រណ៍ចិន-អាស៊ាន លើកទី១៦» នៅប្រទេសចិននេះ នឹងមានការអញ្ជើញចូលរួមពីថ្នាក់នាំមកពីបណ្តាប្រទេសនានា នៅក្នុងតំបន់ និងបណ្តាប្រទេសនានា នៅជុំវិញពិភពលោកផងដែរ៕