(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជាបានទទួលថវិកា៤០លានរៀល ពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ការទទួលថវិកានេះធ្វើឡើង នាថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩។

ថវិកានេះបានមកពីកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុនមហាហង្ស, ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា និងក្លិបបាល់ទាត់បឹងកេត ដោយកម្មវិធីនេះផ្តួចផ្តើមឡើង ដោយសម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅថ្វាយ ជូនសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេស ទេព វង្ស និងថ្លែងអំណរគុណដល់ក្រុមហ៊ុន មហាហង្ស, ក្រុមហ៊ុន អអេហ្វ៣ វើលដ៏ កម្ពុជា និងក្លិបបាល់ទាត់បឹងកេត ចំពោះការរៀបចំកម្មវិធីនេះឡើង ដើម្បីរួមគ្នាជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា សម្រេចនូវបេសកកម្មដ៏ចម្បង និងតែមួយគត់របស់មូលនិធិ គឺការធានាចីរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»

សូមបរិច្ចាគចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ
* ធនាគារកាណាឌីយ៉ា
* ធនាគារអេស៊ីលីដា
* ធនាគារ ABA
* ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
* ភ្នាក់ងារវេប្រាក់ TrueMoney
* ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋាន ដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh