(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរ ដែលនិយមប្រើប្រាស់បណ្តាញសង្គម Facebook នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញមុខរិះគន់យ៉ាងចាស់ដៃលើ លោក សម រង្ស៉ី មេក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលបានប្រមាថ ព្រះកុរណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។

ប្រជាពលរដ្ឋខ្មែរ បានចាត់ទុកការប្រមាថរបស់លោក សម រង្ស៉ី ទៅព្រះចេស្តា ព្រះអម្ចាស់ជីវិតតម្កល់លើត្បូងថា ជាទង្វើក្បត់ជាតិ ដែលគួរតែមានទោស ចំណែកអ្នកខ្លះទៀត បានដៀលលោក សម រង្ស៉ី ថាជាជន «ថោកទាបជាទីបំផុត»

Facebook មួយឈ្មោះ «ជា វឌ្ឍនៈ» បានចូល Comment នៅអត្ថបទរបស់ Fresh News ពាក់ព័ន្ធនឹងការប្រមាថរបស់ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «សន្តានពពួកអាទណ្ឌិតរត់ចោលស្រុកអស់នេះ មិនមានអំណាចកាន់នៅក្នុងដៃផង ពួកវាសម្តីថ្លោស និងមិនឲ្យតម្លៃសូម្បីព្រះមហាក្សត្ររបស់ជាតិសាសន៍ឯង អញ្ចឹងហើយបានពួកវាតែងតែបោកប្រាស់ និងយកជីវិតប្រជាពលរដ្ឋស្លូតត្រង់ជាល្បែង និងជាធ្នាក់នយោបាយរបស់ពួកវារហូតមក។ ពពួកអស់វានេះគ្មានខ្វល់ពីសុខទុក្ខ គ្មានខ្វល់ពីអាយុជីវិតរបស់នរណាទាំងអស់ ពួកវាធ្វើអ្វីៗគឺដើម្បីតែប្រយោជន៍ និងដើម្បីតែការចង់បានអំណាចរបស់ក្រុមបក្សពួកវាតែប៉ុណ្ណោះ។ បងប្អូនឃើញនឹងភ្នែក ឮនឹងត្រចៀកស្រាប់ហើយ ជាមួយជាតិសាសន៍ខ្មែរខ្លួនឯង ពួកវាឲ្យតម្លៃរហូតដល់ក្រោមសូន្យ តែបើជាមួយបរទេសវិញ ពួកវាលើកទូលដល់លើក្បាល។ សូម្បីតែទឹកដីខ្មែរចំនួន៤ខេត្ត ក៏ពួកវាហ៊ានអះអាង និងសន្យាម្តងជាពីរដង ថានឹងកាត់ឲ្យទៅជាតិសាសន៍គេដែរ ឲ្យតែជួយក្រុមពួកអាក្បត់ជាតិតសន្តាននេះ បានកាន់អំណាច។ ប៉ុណ្ណឹងហើយ តើបងប្អូនខ្មែរយើងមួយចំនួនដែលតែងតែគិតថាក្រុមអាក្បត់ជាតិនេះ តែងតែធ្វើនូវទង្វើស្រលាញ់ជាតិ ស្រលាញ់ទឹកដី និងតែងតែគោរពឲ្យតម្លៃលើសុខទុក្ខ និងអាយុជីវិតប្រជាពលរដ្ឋខ្មែរនោះ សូមមេត្តាគិតឡើងវិញ!

ចំណែក Facebook ឈ្មោះ «រាជាលី ធីតាពៅ» បានសរសេរថា ៖ «ម៉ាអាកំពូជងាប់តៃហោង ជេរឥលូវហើយហា៎ អាដូនតាដាក់ទំនាយនេះ វាចឹងបានកូនចៅវាជេរប្រមាថ កាត់តរូបព្រះចេស្តារាល់ថ្ងៃ ឈឺចាប់ស្ទើរទ្រាំងលែងបានហើយ អាពូជអត់កំណើត មារយាទថោកទាប ចោរម្សៀតមិនដឹងទាបខ្ពស់ចឹង ចង់ឲ្យព្រះអង្គជួយវាយ៉ាងម៉េចទៅ លើកលែងទោសឲ្យវាប៉ុន្មានទៀត បើវាជាឆ្កែកន្ទុយខ្វៀនដដែលហ្នឹង ម៉ាអាងាប់តៃហោងដូចឪវានេះ»

ជាមួយគ្នានេះ Facebook ឈ្មោះ Sarun Chea បានសម្តែងការហួសចិត្តចំពោះអ្នកនយោបាយរត់ចោលស្រុកយ៉ាងដូច្នេះថា៖ «សូម្បីព្រះមហាក្សត្រក៏ហ៊ានប្រមាថ សម រង្សី មួយជីវិតឯង ស្វែងរកសេចក្ដីសុខគ្មានសោះឡើយ គេដៀលឯងថាជនក្បត់ជាតិមិនខុសទេ»

ដោយឡែក Facebook មួយទៀតឈ្មោះ «Thai Emerald-svr» បានឆ្លើយតបនឹងខមិនមួយចំនួន ដែលគាំទ្រ សម រង្ស៉ីថា៖ «អ្នកដែលនិយាយថា លោកសម រង្សី និយាយត្រូវអ្នកនោះហេីយជាអាយ៉ង របស់ជនក្បត់ជាតិ ក្បត់ទឹកដី ក្បត់ព្រះមហាក្សត្រកម្ពុជា»

សម្រាប់ Facebook ឈ្មោះ «ពេល វេលា» ក៏បានសរសេរយ៉ាងដូច្នេះដែរថា៖ «នេះជាចិត្តសាស្រ្តចង់ឱ្យព្រះមហាក្សត្រ ចេញមុខជួយវាម្តងហេីយម្តងទៀតទេ ឱ្យវាស្បងមេី តេីវាធ្លាប់បានព្រះមហាក្សត្រលេីកលែងទោសឱ្យទេ»។

បន្ថែមពីនេះ Facebook ឈ្មោះ «Lee Lee» បានដៀលលោក សម រង្ស៉ីថា៖ «អាសព្ជាតិពីរនេះកំុទុកចិត្តវា វាមានការណ៍អីរត់ចោលយេីងហើយ ប្រជាជនកំុជឿវាឲ្យសោះ យេីងមេីលខ្មែរក្រហមដឹងហេីយតេីអ្នកណាជួយយេីង»។

ជាមួយគ្នានេះ Facebook ឈ្មោះ «ម៉ែន ចាន់ ត្រា» បានសរសេរថា៖ «អាឆ្កែបារាំង វាកាន់តែអត់ដូចឪវាអា សម សារី ហើយតើ វាហ៊ានដៀលទាំងព្រះមហាក្សត្រ កាន់តែប្រហើនហើយ អាឆ្កែបារាំងរត់ចោលស្រុកអើយ អញ្ចឹងតើបានជាអញអត់ទ្រាំជេរអាឆ្កែបារាំងវង្វេងផ្ទះឯងមិនបាន»

Facebook ឈ្មោះ Ke Koeun៖ ជននេះក្បត់ជាតិចង់ឱ្យជាតិរលាយ ចង់ឱ្យប្រជាជនខ្មែរសាបសូនដោយសា្នរដៃជនក្បត់ជាតិសមរង្ស៉ី។

Facebook ឈ្មោះ Tuy Loam៖ «សម រង្ស៉ី និយាយនេះ គឺពិតជាព្រហឿនមែន ពូជអាសន្តានថោក»។

Facebook ឈ្មោះ Seng Sary បានរៀបរាប់ថា៖ «អាក្បត់ជាតិសមរង្ស៉ី កាន់តែព្រហើនខ្លាំងដៃ ហើយហ៊ានប្រមាថប្រជាជនខ្មែរទូទាំងប្រទេសមិនអស់ចិត្តប្រមាថ ដល់អង្គព្រះមហាក្សត្រ ជាទីសក្ការៈរបស់ជាតិខ្មែរទាំងមូលទៀតផង ពិតជាទោសលើទោសមែន ចំពោះទណ្ឌិតសម រង្ស៉ី។ *យើងជាខ្មែរត្រូវងាកមើលប្រទេសថៃ (ព្រះរាជាណាចក្រថៃ) គ្រប់គណបក្សនយោបាយរបស់ប្រទេសគេមិនដែលហ៊ានបះពាល់ដល់អង្គព្រះមហាក្សត្ររបស់គេឡើយ ខុសស្រឡះពីគណបក្សរបស់ សម រង្ស៉ី កឹម សុខានេះ វាព្រហើនណាស់ហើយ ក៏មិនអាចអត់ឱនឲ្យបានឡើយ។

* នេះដោយសារអាឆ្កួត សម រង្ស៉ី វាមានសញ្ជាតិ២បារាំង មិនចំបារាំងខ្មែរមិនចំខ្មែរ។ * នេះមកអំពីស្តាប់តែចៅហ្វាយវាអាមេរិកជ្រុលហួស *នេះឬច្បាប់លទ្ធិប្រជាធិបតេយ្យអាមេរិកអឺរ៉ុប? នេះឬការគោរពសិទ្ធិមនុស្សរបស់សហគមអឺរ៉ុបអាមេរិក និងលោកស្រីរ៉ូណាស្មីត? សំនួរទាំងនេះយើងចង់ឲ្យសភាសហគមអឺរ៉ុប EU និងលោកស្រីរ៉ូណាស្មីតតំណាងUN ទទួលបន្ទុកសិទ្ធិមនុស្សឆ្លើយថា តើការប្រម៉ាថដល់អង្គព្រះមហាក្សត្រខ្មែរ និងប្រជាជនខ្មែរទូទាំងប្រទេសយ៉ាងដូចម្តេចដែរ?»។

សូមបញ្ជាក់ថា នាយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ជនក្បត់ជាតិ សម រង្ស៉ី ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី បានប្រមាថយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ជាថ្មីម្តងទៀត ដោយបានវាយប្រហារថា ព្រះមហាក្សត្រ ជា «ចំណាប់ខ្មាំង» និងជា «អាយ៉ង» របស់ សម្តេចតេជោ ហ៊ុន សែន និងចង់រក្សាតែរាជបល្ល័ង។

ទង្វើរបស់ សម រង្ស៉ី ប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពសក្ការៈបំផុតនៃរាស្រ្តខ្មែរទូទាំងនគរ ត្រូវបានអ្នកវិភាគ និងប្រជាពលរដ្ឋ លើកឡើងប្រតិកម្មខ្លាំងៗ វិញថា ទង្វើរបស់ទណ្ឌិត សម រង្ស៉ី បែបនេះគឺជាទង្វើដ៏ថោកទាបបំផុត មិនមានតម្លៃជាមនុស្សនោះទេ។ ជនថោកទាប សម រង្ស៉ី ត្រូវតែទទួលទោសចំពោះមុខច្បាប់ ជាធរមានលើការប្រមាថប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ ដែលត្រូវបានច្បាប់កំពូលរបស់ប្រទេសកម្ពុជា ហាមមិនឲ្យនរណារំលោភបំពានឡើយ។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ បានចែងថា «អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ»។ មាត្រា៨ បានចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរ៍ភាពជាតិ។ ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ»