(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងពីមរណភាពរបស់លោក ប៊ូ ថង ដែលបានទទួលមរណភាពកាលពីយប់មិញ ក្នុងជន្មាយុ៨២ឆ្នាំ។

នៅក្នុងសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា «គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា មានសេចក្តីសោកស្តាយ និងក្រៀមក្រំជាទីបំផុត សូមទូលថ្វាយ និងជម្រាបជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងសាធារណជនមេត្តាជ្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អតីតអ្នកតំណាងរាស្ត្រ និងអតីតប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា បានទទួលមរណភាពនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៖២០នាទី ទៀបភ្លឺក្នុងជន្មាយុ ៨២ឆ្នាំ ដោយរោគាពាធ»។

សពលោក ប៊ូ ថង បានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច នៅគេហដ្ឋានលេខ១៤៧ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ ចំពោះពិធីដង្ហែសព និងបញ្ចុះសពនឹងទូលថ្វាយ និងជម្រាបជូននៅពេលក្រោយ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា៖