(កណ្ដាល)៖ ប្រតិបត្តិការរយៈពេល ៣ថ្ងៃ ពោលតាំងពីរសៀលថ្ងៃសៅរ៍ រហូតមកដល់ថ្ងៃនេះ ប្រតិបត្ដិការទាញយកសាឡង់បូមខ្សាច់ ដែលមានទម្ងន់ជិត ២,០០០តោន ដែលជាប់គឿងនឹងសរសរទី៣ របស់ស្ពានព្រែកតាមាក់ នៅមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ បើទោះបីក្រុមជួយសង្គ្រោះបានប្រឹងប្រែង ប្រើជាច្រើនមធ្យោបាយក៏ដោយនោះ។

ឧបសគ្គចម្បងដែលរារាំងនៃប្រតិបត្តិការជួយសង្គ្រោះនេះ ត្រូវបានមន្ដ្រី និងអាជ្ញាធរ អះអាងថា ដោយសារតែកម្លាំងហូរបុកខ្លាំងពេក។

ក្រោយហេតុការណ៍នេះកើតឡើង តាំងពីរសៀលថ្ងៃសៅរ៍ អភិបាលខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្តកណ្ដាល និងបន្ទាប់មកមានអន្ដរាគមន៍ដោយផ្ទាល់ពីទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ថ្នាក់ដឹកនាំក្រសួងរ៉ែ និងមន្ដ្រីជំនាញជាច្រើននាក់ បានរួមគ្នាប្រឹងប្រែងប្រើគ្រប់មធ្យោបាយនៅតែមិនទាន់អាចទាញយកសាឡង់ ដឹកខ្សាច់ជិត ២,០០០តោននេះ ដែលជាប់គឿងនឹងសរសរទី៣ នៅឡើយទេ ​ដោយសារទឹកហូរ និងគួចខ្លាំងពេក។

សូមទស្សនាវីដេអូ ដែលសាឡង់ដឹកខ្សាច់បាន បុក និងជាប់គឿងសសរស្ពានព្រែកតាមាក់ ​កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ៖