(ព្រះសីហនុ)៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ បាន០២នាក់ ជាមួយគ្រឿងញៀនចំនួន០៣កញ្ចប់ធំ និងវត្ថុតាងមួយចំនួន ស្ថិតក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរំលងអាធ្រាតឈានថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

មន្ត្រីនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថា ជនសង្ស័យ ទី១៖ ឈ្មោះ អ៊ុង វឍ្ឍនា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅ ភូមិព្រៃក្រឡា ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត និងទី២៖ ឈ្មោះ ឃុត សុត ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិព្រៃចេក ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាគ្រឿងញៀន ចំនូន៣កញ្ចប់ធំ និងទូរស័ព្ទដៃ ចំនួន២គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ និងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕