(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ បេក្ខជនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បាននាំគ្នាទៅពិនិត្យមើលបញ្ជីឈ្មោះ លទ្ធផលប្រឡងរៀងៗខ្លួន។ ហើយបេក្ខជនជាសិស្សខ្លះ បានបង្ហាញទឹកមុខសប្បាយរីករាយ ដោយសារបានប្រឡងជាប់ រីឯអ្នកខ្លះទៀត មិនសប្បាយចិត្តព្រោះតែត្រូវប្រឡងធ្លាក់។

បើតាមការបញ្ជាក់ពីក្រសួងអប់រំ យុវជន និងកីឡាថា បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩-២០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ សិស្សជាប់និទ្ទេស A ចំនួន ៤៤៣ នាក់។ សម្រាប់ខេត្តស្វាយរៀង ឈ្មោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន៨ នាក់ស្រី៣នាក់ មានឈ្មោះដូចខាងក្រោម៖

១៖ សិស្សឈ្មោះ ផៃ វុទ្ធី ភេទប្រុស នៅវិទ្យាល័យស្វាយរៀង
២៖ សិស្សឈ្មោះ ជាតិ ផានីតា ភេទស្រី នៅវិទ្យាល័យស្វាយរៀង
៣៖ សិស្សឈ្មោះ មុំ វាស្នា ភេទប្រុស នៅវិទ្យាល័យ ហ៊ុន សែន ជ្រៃធំ
៤៖ សិស្សឈ្មោះ ដាញ់ សីហា ភេទប្រុស នៅវិទ្យាល័យ ហ៊ុន សែន ជ្រៃធំ
៥៖ សិស្សឈ្មោះ វន់ ពិសី ភេទស្រី នៅវិទ្យាល័យ ហ៊ុន សែន ពងទឹក
៦៖ សិស្សឈ្មោះ សាយ រចនា ភេទស្រី នៅវិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍
៧៖ សិស្សឈ្មោះ សារ៉ន រ៉ាវុទ្ធ ភេទប្រុស នៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក
៨៖ សិស្សឈ្មោះ អ៊ិញ កុសល ភេទប្រុស នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន ចន្ទ្រា។ ចំណែកបេក្ខជននិទ្ទេស B មាន៥១នាក់, C ១៨១នាក់, D ៥៦០នាក់, E ២១១៧នាក់ សរុបជាប់២,៩១៧នាក់។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំរដ្ឋបាលសាលាខេត្តស្វាយរៀង តែងតែមានរង្វាន់លើកទឹកចិត្តដល់សិស្ស ដែលប្រឡងជាប់និទ្ទេស A ដើម្បីផ្តល់កម្លាំងចិត្តសិស្សានុសិស្សទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ឲ្យខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា ក្លាយខ្លួនជាទំពាំងស្នងឫស្សីនៃប្រទេសជាតិ ប្រកបដោយចំណេះជំនាញពិតប្រាកដ មានអនាគតភ្លឺស្វាង និងចូលរួមអភិវឌ្ឍប្រទេស ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ឲ្យរីកចម្រើនជាបន្តបន្ទាប់ផងដែរ៕