(ភ្នំពេញ)៖ ទស្សនិកជនចូលរួមទស្សនាផ្ទាល់បាល់ទាត់មួយចំនួន ប្រហែលជាមិនបានដឹងទេថា រាល់ការប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមគោព្រៃ ជាមួយនិងក្រុមបរទេស ភេសជ្ជៈប៉ូវកម្លាំង វើក តែងតែផ្តល់នូវភាពសប្បាយរីករាយបន្ថែម និង វត្ថុអនុស្សាវរីយ៍នៅស្តង់ភេសជ្ជៈរបស់ខ្លួន ដោយឥតគិតថ្លៃសម្រាប់អ្នកចូលរួមលេងល្បែងកម្សាន្តជាមួយវិញ្ញាសារផ្សេងៗរបស់ក្រុមហ៊ុន ដូចជាការលេងត្រិះបាល់ និង បង្វិលកង ជាដើម។

លោក វិសាល ដែលបានចូលរួមលេងកម្សាន្តជាមួយសកម្មភាពទាំងមុន និង ក្រោយការប្រកួតនៅស្តង់វើក បានប្រាប់ថា “វាជាការសប្បាយរីករាយមួយកម្រិតទៀតដែលវើក WURKZ ក្នុងនាម ជាអ្នកឧបត្ថម្ភដល់ការប្រកួតនេះ បានធ្វើអោយបរិយាកាសនៃការប្រកួតកាន់តែអធិក អធម”។

លោកស្រី គង់ កុសល តំណាងអោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏សូមលើកទឹកចិត្តអ្នកគាំទ្របាល់ទាត់ទាំងអស់គ្នាគួរតែបានទៅទស្សនា និងចូលរួមលេងកម្សាន្តនៅទីនោះនៅថ្ងៃទី១០កញ្ញាស្អែកនេះ ដែលកម្ពុជា នឹងប្រកួតជាមួយក្រុមជម្រើសជាតិបារ៉ែន ហើយម្យ៉ាងវិញទៀតយើងបានត្រៀមអាវយឺត មួក និងកាដូផ្សេងទៀតជាច្រើនសម្រាប់អ្នកចូលរួមទាំងអស់គ្នាផងដែរ៕